(ភ្នំពេញ)៖ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះសាងសង់រួចរាល់ ១០០% ជាច្រើន សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនយ៉ាងពិសេសច្រើនទៀត។

ការផ្ដល់ជូនទាំងនោះមានដូចជា៖
ទី១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង, Apple watch Series 9 ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋានSamba។
ទី២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ។​
ទី៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ។​
ទី៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ។​
ទី៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ ៩០%។

នេះជាឱកាសមាស ឱកាសប្រាក់សម្រាប់លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬបើកអាជីវកម្ម ដោយមិនចាំបាច់រង់ចាំយូរ គឺអាចចូលរស់នៅបានភ្លាមៗ ត្រឹមតែ ១សប្ដាហ៍តែប៉ុណ្ណោះ។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួត គ្រប់ទីតាំងដូចជានៅគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និងគម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩៕