(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក បានដាក់ឱ្យប្រើប្រាស់គណនីកុមារ «Chief Child Account» ដែលជាគណនីសន្សំ ក្នុងគោលបំណងផ្តល់ឱ្យកុមារដែលមានអាយុក្រោម ១៨ឆ្នាំ យល់ដឹង និងរៀនសូត្រអំពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីនៅវ័យក្មេង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ធនាគារ ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ចំណេះដឹងហិរញ្ញវត្ថុតាំងពីកុមារភាពនេះថា «យើងជឿជាក់ថា ការបង្រៀនពីជំនាញហិរញ្ញវត្ថុ តាំងពីកុមារភាព គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជំរុញទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ។ គណនីកុមារ (Chief Child Account) នេះ គឺត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវសុវត្ថិភាព និងបង្កើនទឹកប្រាក់សម្រាប់ការសន្សំរបស់កុមារ ខណៈដែលឪពុកម្តាយអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់កូនៗប្រកបដោយប្រសិទ្ធភាព»។
អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌមានភាពបត់បែន។ គណនីកុមារ (Chief Child Account) ផ្តល់អត្រាការប្រាក់រហូតដល់ ៣,៧% សម្រាប់គណនីជាប្រាក់ដុល្លារ។ គណនីនេះដំណើរការជាគណនីសន្សំ ដោយមិនចាំបាច់ប្រើប្រាស់កាត ATM ដើម្បីធានាថា ឪពុកម្តាយ ឬអាណាព្យាបាល មានការគ្រប់គ្រងបានពេញលេញលើការហិរញ្ញវត្ថុរបស់កូនៗ។ លើសពីនេះ សៀវភៅធនាគារត្រូវបានផ្តល់ជូនក្នុងអំឡុងពេលបើកគណនីដែលផ្តល់ភាពងាយស្រួល ក្នុងការតាមដានរាល់ប្រតិបត្តិការទាំងឡាយ។
ការបង្កកគណនីនេះគឺមានរយៈពេល ៦ខែ ហើយការដាក់ប្រាក់ និងការផ្ទេរប្រាក់គឺគ្មានដែនកំណត់ ដែលត្រូវបានធ្វើឡើងដោយមាតាបិតា ឬអាណាព្យាបាល។ ការប្រាក់ត្រូវបានគណនាជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីកុមារប្រចាំខែ ដែលធ្វើឱ្យកើនទឹកប្រាក់ក្នុងគណនីសម្រាប់ការសន្សំរយៈពេលវែង។
ជំរុញឱ្យមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ ធនាគារ ឈីហ្វ ចាត់ទុកគណនីកុមារ (Chief Child Account) ជាគណនីដ៏សំខាន់មួយសម្រាប់ជំរុញដល់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុតាំងពីកុមារភាព។ តាមរយៈការផ្តល់ឱ្យកុមារនូវជម្រើសសន្សំ ដែលមានរចនាសម្ព័ន្ធ និងសុវត្ថិភាព ខណៈដែលមាតាបិតាអាចបង្រៀនគោលការណ៍ហិរញ្ញវត្ថុសំខាន់ៗ ចំពោះបុត្រធីតា ដូចជាគុណតម្លៃនៃការសន្សំ និងសារៈសំខាន់នៃការធ្វើផែនការសម្រាប់ពេលអនាគតជាដើម។
តាមរយៈគណនីកុមារនេះ ធនាគារ ឈីហ្វ បន្តគាំទ្រគំនិតផ្តួចផ្តើម ការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱ្យមនុស្សជំនាន់ក្រោយជាមួយនឹងរបៀបរបបដែលត្រូវការសម្រាប់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលវែង។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍លើផលិតផលនេះ សូមអញ្ជើញទៅកាន់សាខាធនាគារ ឈីហ្វ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានព័ត៌មានបន្ថែម។
សម្រាប់ព័ត៌មានបន្ថែម: https://www.chiefbank.com.kh/en/Products/CHIEFChildAccount
Join Our Telegram Channel: https://t.me/chiefbankcambodia
Facebook: https://www.facebook.com/ChiefCambodiaBank
Instagram: https://www.instagram.com/chief_bank/
YouTube: https://www.youtube.com/@chiefbank7042
023 900 878 (ទីស្នាក់ការកណ្ដាល)
023 900 879 (សាខាខណ្ឌដូនពេញ - សង្កាត់ផ្សារកណ្ដាលទី២)
023 212 878 (សាខាខណ្ឌ ៧ មករា - សង្កាត់វាលវង់)
023 230 488 (សាខាខណ្ឌច្បារអំពៅ - សង្កាត់ច្បារអំពៅទី២)
023 998 878 (សាខាអ៊ីអនមានជ័យ)៕