(ភ្នំពេញ)៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) តែងតែពង្រឹង និងពង្រីកការអភិវឌ្ឍន៍ លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្តល់នូវភាពជឿជាក់ជូនទៅដល់អតិថិជន។ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ក្រុមហ៊ុនបានប្រកាសប្រូម៉ូសិនដ៏ពិសេស គឺចានស្រាក់លាភសំណាងចំណេញលើសពីចំណេញដែលចំនួនមានកំណត់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ការផ្តល់ជូននេះ ចំពោះគម្រោងអ័រគីដេ ដឹ ប៊ូតានិច ស៊ីធី គឺមានតែ ១១ផ្ទះប៉ុណ្ណោះ ដែលលោក លោកស្រីនឹងទទួលបាននូវចានស្រាក់លាភសំណាងមានទឹកប្រាក់សរុប ៧,៥០០ដុល្លារ រួមជាមួយនឹងការផ្តល់ជូនប័ណ្ណសមាជិកក្លឹបហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់អតិថិជន ២នាក់ រយៈពេល ១ឆ្នាំ និងគ្រឿងអគ្គីសនី ១ឈុតមានដូចជាម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងទូរទឹកកកផងដែរ។ អ្វីដែលកាន់តែពិសេសនោះ ចំពោះការជាវផ្ទះវីឡាសាគូរ៉ាហ្រ្គេន ក្រុមហ៊ុននឹងធ្វើជូនបន្ថែមចង្រ្កានសើមភ្លាមៗ។

គួរបញ្ជាក់ផងដែរថា គម្រោងអ័រគីដេ ដឹប៊ូតានិច ស៊ីធី មានទីតាំងសិ្ថតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ជាតំបន់ទីប្រជុំជនហ៊ុមព័ទ្ធដោយគម្រោងអភិវឌ្ឍន៍បុរីធំៗ ទីក្រុងរណប អាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន ផ្សារម៉ាក្រូថី្ម វិមានឈ្នះៗ និងមានចំងាយត្រឹមតែ ៧នាទីពីស្ពានជ្រោយចង្វារ។

ក្រឡេកមក គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង អតិថិជនចំណេញជាទឹកប្រាក់រហូតដល់ ៦៨,១០០ដុល្លារ ដែលក្រុមហ៊ុនផ្តល់ជូនត្រឹមចំនួនតែ ១០ផ្ទះប៉ុណ្ណោះ រួមជាមួយនឹងការផ្តល់ជូនគ្រឿងអគ្គីសនី ១ឈុត មានដូចជាម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និងទូរទឹកកក, ថ្លៃគ្រប់គ្រង ១ឆ្នាំ និងឱកាសចាប់រង្វាន់រហូតដល់ ៦,៥០០ដុល្លារ ដែលមានទីតាំងទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ ១០៥k ដែលហ៊ុមព័ន្ធដោយតំបន់សក្តានុពលស្រាប់។

ហ្វេសប៊ុក៖ https://www.facebook.com/orkide.development
098 733 333៕