(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ និងលើកកម្ពស់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី «រាប់បាត្រ មេគង្គ លែន» ដ៏ធំមួយប្រចាំតំបន់ជ្រោយចង្វារ ដោយនិមន្តព្រះសង្ឃបិណ្ឌបាតរហូតដល់ ១៩៩អង្គ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតទៅដល់ម៉ោង ១១ព្រឹក នៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» នៃ បុរី មេគង្គ លែន ដែលមានទីតាំងជាប់ស្ពានទី១ តាមបណ្តោយផ្លូវជាតិ ៦A ។

កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងគោរពអញ្ជើញព្រះសង្ឃពីវត្តចំបក់មាស និងវត្តវារិន្ទព្រែកលៀបដែលស្ថិតនៅលើផ្លូវជាតិ ៦A ចំនួន ១៩៩អង្គ ដើម្បីមកនិមន្តបិណ្ឌបាតនៅ «ឌឹ មេគង្គ រ៉ូយ៉ាល់»

របៀបវារៈក្នុងកម្មវិធី «រាប់បាត្រ មេគង្គ លែន» មានដូចតទៅ៖
ម៉ោង៦៖៤៥នាទីព្រឹក៖ គណៈគ្រប់គ្រង បុរី មេគង្គ លែន និងញាតិមិត្តជិតឆ្ងាយអញ្ជើញមកដល់។​
ម៉ោង៧៖០០នាទីព្រឹក៖ ព្រះសង្ឃចំនួន ១៩៩អង្គ និមន្តដល់។​
ម៉ោង៧៖០៥នាទីព្រឹក៖ និមន្តព្រះសង្ឃ ១៩៩អង្គ ធ្វើបទនមស្ការ និងសមាទានសីល ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលដល់ញាតិទាំងប្រាំពីរសន្តាន។
ម៉ោង៨៖៣០នាទីព្រឹក៖ ចាប់ផ្តើមពិធីរាប់បាត្រ។​
ម៉ោង១០៖៣០នាទីព្រឹក៖ ចប់កម្មវិធី
យោងតាមសេចក្តីខាងលើ បុរី មេគង្គ លែន មានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនជាដំណឹងដល់បងប្អូនទាំងក្នុងនិងក្រៅតំបន់ជ្រោយចង្វារទាំងអស់ថា កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងបើកដោយសេរីជូនគ្រប់ពុទ្ធបរិស័ទចង់អញ្ជើញមកចូលរួមសន្សំកុសលផលបុណ្យ និងសេចក្តី ជ្រះថ្លា ដោយការធ្វើបុណ្យនាឱកាសដ៏វិសេសវិសាលមួយនេះ។

ហេតុដូចនេះ សូមបងប្អូនពុទ្ធបរិស័ទរៀបចំត្រៀមរបស់របរ ជាគ្រឿងឧបភោគ-បរិភោគ ទេយ្យទាន និងបញ្ច័យ រាប់ចូលក្នុងចតុប្បច្ច័យ ឬបច្ច័យ៤ សម្រាប់កម្មវិធីផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ផែនទីទៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់»។​ https://maps.app.goo.gl/CENqezwiECCeEV5x7
☎️ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ឬ 💬ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!៕