(ភ្នំពេញ)៖ Cambodian Premier League សម្រាប់ការប្រកួតនាសប្តាហ៍ទី៤ គណៈកម្មាការបានបង្ហាញថា មានអ្នកចូលរួមទស្សនាការប្រកួតផ្ទាស់នៅក្នុងកីឡដ្ឋានសរុបមាន ៥,៩៤៦នាក់ ដែលជាតួរលេខសរុបរួមនៅ ៥គូប្រកួត ក្នុងនោះជំនួបដែលក្រុមវិសាខា យកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ ទទួលបានអ្នកគាំទ្រច្រើនជាងគេប្រមាណ ២,៤១០នាក់ ។

សូមជម្រាបផងថា ឆ្លងកាត់ប្រកួតសប្តាហ៍ទី៤ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ សប្តាហ៍ទី៤ ក្រុមភ្នំពេញក្រោន រកបាន ១២ពិន្ទុជាមួយការលេងមិនទាន់ស្គាល់ចាញ់នោះទេជាបណ្តោះអាសន្ន ក្នុងជុំទី១ ខណៈក្រុមដែលទើបលេងបាន ៣ប្រកួតមានក្រុម ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, បឹងកេត នឹងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៕