(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការអតិថិជនដែលតែងធ្វើការគាំទ្រនោះ ផ្សារទំនើបអ៉ីអន បានប្រកាសអំពីការបញ្ចុះតម្លៃយ៉ាងពិសេសចំពោះទំនិញប្រភេទបន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ពិសេសសាច់ជ្រូក ដែលជាតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។
លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) បានអះអាងថា ដើម្បីបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ដែលតែងតែបន្តគាំទ្រក្នុងការទិញទំនិញ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ គ្រប់ប្រភេទនៅក្នុងផ្សារទំនើបអ៉ីអនពិសេសជាងគេនោះគឺ សាច់ជ្រូក ដែលជាតម្រូវការប្រចាំថ្ងៃ។ លោកបន្ថា ផ្សារទំនើបអ៉ីអន បានធ្វើការដាក់លក់សាច់ជ្រូកក្នុងតម្លៃមួយដែលពិសេស ហើយសមស្របទៅហ្នឹងតម្លៃទីផ្សារ និងធានាថា សាច់គ្រប់ប្រភេទដែលដាក់លក់ទាំងអស់ មានសុវតិ្ថភាពចំពោះអតិថិជន។
លោក ស៉ិន ពិសី តំណាងផ្សារទំនើបអ៉ីអន បានថ្លែងអំណរគុណអតិថិជន ដែលតែងតែគាំទ្រផ្សារទំនើបអ៉ីអន ហើយក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ សូមជូនពរឲ្យអតិថិជនទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀតឃ្លាឡើយ៕