(ឡុងដ៍)៖ ខ្សែប្រយុទ្ធមុតស្រួច Erling Haaland បានកំពុងឈរទីកំពូលតារាងអ្នករកបានច្រើនគ្រាប់ជាងគេ ក្រោយដំណើរការលីគអង់គ្លេស Premier League បានជាង ១ខែមកនេះ។

បើយោងតាមការចេញផ្សាយនៅលើ Channel Telegram ថ្ងៃនេះបានឱ្យដឹងថា កីឡាករអន្តរជាតិន័រវេស របស់ក្លិប Manchester City រូបនេះរកបាន ៩គ្រាប់ច្រើនជាងគេ ក្នុងចំណោម ៤ប្រកួតរបស់មេឃខៀវ តាមពីក្រោយដោយកីឡាករ ៦នាក់ ដែលស៊ុតទើបបាន ៣គ្រាប់ដូចគ្នា ក្នុងការប្រជែងស្បែកជើងមាសនារដូវកាលឆ្នាំ២០២៤-២០២៥។

ខាងក្រោមនេះ ជាចំនួនអ្នកស៊ុតច្រើនគ្រាប់ជាបណ្តោះអាសន្នរួមមាន៖
Erling Haaland (Man City) ៩គ្រាប់
Mohamed Salah (Liverpool) ៣គ្រាប់
Bryan Mbeumo (Brentford) ៣គ្រាប់
Jhon Duran (Aston Villa) ៣គ្រាប់
Luis Diaz (Liverpool) ៣គ្រាប់
Noni Madueke (Chelsea) ៣គ្រាប់
Yoane Wissa (Brentford) ៣គ្រាប់។

II. អ្នកបញ្ជូនបាល់បានច្រើនគ្រាប់ (assist)
Cole Palmer (Chelsea) ៤គ្រាប់
Bukayo Saka (Arsenal) ៤គ្រាប់
Mohamed Salah (Liverpool) ៣គ្រាប់
Wilfred Ndidi (Leicester City) ៣គ្រាប់៕