(បរទេស)៖ ខ្សែប្រយុទ្ធក្លិបអាជីពអេស្ប៉ាញ Real Madrid កីឡាករសញ្ជាតិប្រេស៊ីល Endrick ដែលមានវ័យទើបតែ ១៨ឆ្នាំ ពេលនេះបានប្រកាសបង្ហាញពីចិញ្ចៀនរៀបការជាមួយមិត្តស្រី Gabriely Miranda មានវ័យ ២៣ឆ្នាំ និងជាតារាងម៉ូដែលល្បីឈ្មោះមួយរូប ដោយអ្នកទាំងពីបានបង្ហោះរូបឈុតរៀបការនេះនៅបណ្តាញសង្គម Instagram ក្នុងថ្ងៃពិសេសបំផុតរបស់អ្នកទាំងពី។
ប្រភពពី Daily Mail បានបង្ហាញថា តារាម៉ូដែល Gabriely Miranda បានបង្ហោះសានៅលើបណ្តាញសង្គមថា «ដូច្នេះពួកយើងលែងជាមនុស្សពីរផ្សេងគ្នាទៀតហើយ, ប៉ុន្តែជាសាច់តែមួយ គ្មាននរណាម្នាក់អាចបំបែកបានឡើយ» ។
តាមរបាយការណ៍បានបង្ហាញថា ជាមួយការរៀបការនេះ Endrick ក៏ស្ថិតក្នុងលក្ខខណ្ឌដ៏ពិបាកខ្លាំងណាស់ដែរ សម្រាប់បុរសវ័យក្មេង នឹងជាខ្សែប្រយុទ្ធជួរមុខរូបនេះ ដែលមិត្តស្រី Gabriely Miranda បានដាក់លក្ខខណ្ឌស្នេហ៍ មិនឱ្យមានទំនាក់ទំនងជាមួយនារីផ្សេងណាមួយនោះទេ ទាំងការជជែកគ្នានៅលើបណ្តាញសង្គម ។
ដូច្នេះ Endrick និង Miranda ត្រូវតែបង្ហាញតែពាក្យ «I Love You ចំពោះគ្នាទៅវិញទៅមក នៅគ្រប់ពេលវេលា» ខណៈអ្នកទាំងពីបានជួនគ្នាជាលើកដំបូងតិចជាងមួយឆ្នាំ មុនឈានដល់ការសម្រេចិត្តបែបនេះ ដ្បិតតារាម៉ូដែលស្រីរូបនេះ ក៏ជាអ្នកមានភាពល្បីល្បាញម្នាក់ ដែលមានសញ្ជាតិប្រេស៊ីល ផងដែរ ។
រំលឹកផងថា Endrick បានសម្រេចចុះកិច្ចសន្យាមកលេងជាមួយក្លិបលំដាប់ Real Madrid កាលឆ្នាំ២០២២ ខណៈទើបបានបង្ហាញពីវត្តមានជាផ្លូវការក្នុងឆ្នាំ២០២៤ ហើយទើបលេងបាន ៤ប្រកួតរកបាន ១គ្រាប់ ក្រោយផ្ទេរមកពីក្លិបក្នុងស្រុក Palmeiras ដែលជាកីឡាករវ័យក្មេងរកបាន ២១គ្រាប់ពីការលេង ៨២ប្រកួត នៅលីគប្រេស៊ីល ។
រដូវកាលថ្មីនេះ Endrick ក៏នឹងអាចមានជម្រើសក្នុងក្រុមដឹកនាំដោយលោក Carlo Ancelotti នៅក្នុងជំនួបលីគអឺរ៉ុប UEFA Champions League ជាលើកដំបូងរបស់រូបគេផងដែរ នៅការប៉ះក្រុម Stuttgart យប់ថ្ងៃអង្ការនេះ៕