(ភ្នំពេញ)៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) បានសហការជាមួយក្រុមហ៊ុន Technology (Cambodia) Co., Ltd. ដើម្បីពង្រឹងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈយោគគ្នា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាផ្នែកមួយនៃសកម្មភាពរបស់ព្រឹត្តិការណ៍ CamTechSummit 2024។
កិច្ចសហការនេះ មានគោលបំណងចម្បងក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ដោយធ្វើការផ្តោតទៅលើការពង្រឹង cybersecurity, resilient banking systems, and personal data protection practices អនុស្សរណៈមួយនេះតំណាងឱ្យកិច្ចសហការ យ៉ាងរឹងមាំរវាងក្រុមហ៊ុន និងសមាគមន៍ទាំងពីរ ដោយមានក្រុមហ៊ុន Huawei ជាអ្នកនាំយកជំនាញលំដាប់ពិភពលោក នៅក្នុងបច្ចេកវិទ្យាទំនើបរបស់ខ្លួន និងសមាគមន៍ CAFT ជាអ្នកផ្តល់ការយល់ដឹងយ៉ាងស៊ីជម្រៅរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងតំបន់។
តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីពង្រឹង Cybersecurity standards, ចែករំលែកការអនុវត្តល្អៗសម្រាប់ការបង្កើត resilient banking systems និងពង្រឹង personal data protection នៅក្នុងកំណើនយ៉ាងឆាប់រហ័ស របស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
លើកឡើងនៅក្នុងពិធីចុះអនុស្សរណៈនេះ លោក Tomas Pokorny ជាអគ្គលេខាធិការក្រុមព្រឹក្សាភិបាលរបស់សមាគម CAFT បានគូសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃកិច្ចសហការណ៍ក្នុងការពង្រឹងនិងការការពារអនាគតរបស់ហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
លោក Eason Xu នាយកប្រតិបត្តិការហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Huawei Cambodia បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីរបស់ហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា «បើក្រឡេកទៅមើលថ្ងៃអនាគត កិច្ចសហការនេះនឹងមិនត្រឹមតែផ្តោតលើតម្រូវការចម្បងរបស់ Cybersecurity និងData Protection ប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហការណ៍នេះក៏នឹងកសាងមូលដ្ឋានគ្រឹះ សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នៃប្រព័ន្ធអេកូឡូស៊ីរបស់ហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ គោលដៅរបស់ពួកយើង គឺការបង្កើតឱ្យមានបរិស្ថានមួយនៃកន្លែង ដែលក្រុមហ៊ុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទាំងអស់អាចកែច្នៃ និងពង្រីកខ្លួនបាន ដោយដឹងច្បាស់ថាពួកគេមានសុវត្ថិភាព និងការការពារគ្រប់គ្រាន់នៅទីនោះ»។
តាមរយៈអនុស្សរណៈនេះ នឹងផ្តោតទៅលើផ្នែកសំខាន់ៗដូចជា Cybersecurity ដែលជាកន្លែងក្រុមហ៊ុន Huawei និង សមាគម CAFT នឹងចូលរួមជាមួយគ្នាក្នុងការអនុវត្ដគោលបំណងនៃគំនិតផ្ដួចផ្ដើមក្នុងការពង្រឹងស្តង់ដាសុវត្ថិភាពនៅក្នុងវិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ ក្រុនហ៊ុន Huawei នឹងផ្ដល់ជាជំនាញបច្ចេកទេស ខណៈដែលសមាគម CAFT នឹងចូលរួមជាមួយក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាផ្សេងៗជាច្រើនតាមរយៈកម្មវិធីបណ្ដុះបណ្ដាល យុទ្ធនាការ និងធនធានផ្សេងៗដែលបានបង្កើតឡើងសម្រាប់ការពង្រឹងវិធានការសន្តិសុខ ។
ក្រៅពី Cybersecurity កិច្ចសហការណ៍នេះ ក៏មានគោលបំណងក្នុងការបង្កើត resilient banking systems ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាជាច្រើន។ ក្រុមហ៊ុន Huawei នឹងផ្តល់នូវការយល់ដឹងលំដាប់ថ្នាក់ពិភពលោក និងការអនុវត្តល្អៗជាច្រើនទៅលើ resilient banking ហើយសមាគម CAFT នឹងបញ្ជាក់ឲ្យបានថាចំណេះដឹងទាំងនេះ នឹងត្រូវបានចែករំលែកទៅកាន់វិស័យឧស្សាហកម្ម តាមរយៈសិក្ខាសាលាផ្សេងៗ។
លើសពីនេះទៅទៀត Personal data protection គឺជា ទិដ្ឋការមួយយ៉ាងសំខាន់នៃកិច្ចសហការមួយនេះ ដោយមានភាគីទាំងពីរបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការពង្រឹងវិធានការការពារទិន្នន័យ និងលើកកម្ពស់ការអនុវត្តល្អៗនៅគ្រប់វិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។
ក្រុមហ៊ុន Huawei និងសមាគម CAFT នឹងចាប់ផ្ដើមការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ ដោយចាប់ផ្ដើមពីសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាច្រើនផ្សេងៗដើម្បីបញ្ជាក់ឱ្យបានថា ក្រុមហ៊ុនហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទាំងអស់ នៅក្នុងប្រទេសកម្ពុជា គឺត្រូវបានទទួលការបង្ហាត់បង្រៀនចំណេះដឹង ដើម្បីឱ្យស្របទៅតាមស្តង់ដាសុវត្ថិភាពរបស់ពិភពលោក។ កិច្ចសហការណ៍នេះ ត្រូវបានរំពឹងទុកថា នឹងជួយពង្រឹងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដែលអាចលូតលាស់ក្នុងបរិស្ថានមួយដែលមានសុវត្ថិភាពនិងប្រកបដោយចីរភាព៕