(បន្ទាយមានជ័យ)៖ នៅក្នុងរដូវកាលថ្មីនៃឆ្នាំ២០២៤នេះ ក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ធំ ដល់អតិថិជនរស់នៅខេត្តព្រៃវែងកាលពីពេលកន្លងទៅ នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អ៊ីឈីតាន់ បានបន្តរកឃើញអ្នកមានសំណាងធំម្នាក់ទៀតហើយ ដែលជាអ្នកខេត្តបន្ទាយមានជ័យ និងមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ។
សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះថា ជឿន អេនជី ភេទស្រី អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាកម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដល់លំនៅដ្ឋាននាខេត្តបន្ទាយមានជ័យ អ្នកនាង ជឿន អេនជី បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ បន្ទាប់ពីរៀបការបានជាង១ឆ្នាំ អ្នកនាង និងស្វាមី បានសម្រេចចិត្តមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពប្រចាំថ្ងៃ។
អ្នកនាងបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ ជាទម្លាប់អ្នកនាង និងស្វាមី តែងតែទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដប សម្រាប់ទទួលទានអំឡុងពេលធ្វើការដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដបតែម្ដង។
អ្នកនាង ជឿន អេនជី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកមួយចំនួនទៀតជូនអ្នកមានគុណទាំងសងខាង ហើយនៅសល់ប៉ុន្មានទុកសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅ និងទុកសម្រាប់បង្កើតអាជីវកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ អ៊ីឈីតាន់ បានចាប់ផ្តើមចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់ ១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល និង៥០ម៉ឺនរៀល រាប់ពាន់រង្វាន់ ព្រមទាំងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន..!៕