(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ GANZBERG នឹងរៀបចំប្រគំតន្ត្រីទេសចរណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ទៅបរិវេណដីឡូត៍ ខាងត្បូងផ្សារទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។

ការរៀបចំនេះ ដើម្បីអបអរសាទរសមិទ្ធិផលលំដាប់ពិភពលោក រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute, Ganzberg។

មហាព្រឹត្តិការណ៍ GANZBERG PREMIUM IDOL TOUR CONCERT ប្រមូលម្តុំទៅដោយ កំពូលតារាចម្រៀងលំដាប់ប្រទេស មកពីផលិតកម្មធំៗជាច្រើនរូប រួមមាន​៖ ឧកញ៉ា ព្រាប សុវត្ថិ និងកូនប្រុសទាំងពីរ, កំពូលតារាសម្លេងស្អក បែបស្រទន់ លោក ខេម, កំពូលតារាចម្រៀងមនោសញ្ចេតនាបែបយុវវ័យ លោក គូម៉ា និងកំពូលតារា RAPPER ល្បីៗជាច្រើនរូបផងដែរ។

អ្វីដែលរឹតតែអស្ចារ្យ ឆាកបំពាក់ទៅដោយ SPEAKER JBL ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ សហរដ្ឋអាមេរិកទៀតផង។ ព្រឹត្តិការណ៍ពិតជាមិនធ្វើឲ្យលោក-អ្នក ខកបំណងឡើយ។ កុំភ្លេចជួបគ្នានៅថ្ងៃទី២០-២១ ខែកញ្ញា ខាងមុខនេះ។

អស់លោក-លោកស្រី អ្នកនាង-កញ្ញា សូមជ្រាបថា៖ លោកអ្នក គឺបានចូលរួមចំណែកបង្កើតឲ្យមានមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ តាមរយៈការពិសារទិញ GANZBERG សូមលោកជួយបន្តការគាំទ្រ GANZBERG ជាបន្តទៀត សូមអរគុណ៕

សូមពិសារដោយការទទួលខុសត្រូវ។