(ភ្នំពេញ)៖ ក្រុមហ៊ុន Bright Consultant Education and Travel ដែលជាក្រុមហ៊ុនតំណាងឱ្យប្រទេសកម្ពុជា ក្នុងការទទួលសិទ្ធិសម្របសម្រួលនាំកូនសិស្សរបស់កម្ពុជា ទៅចូលរួមប្រកួតលើមុខវិទ្យាផ្សេងៗនៅក្រៅប្រទេស និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់កូនសិស្ស និងអាណាព្យាបាលរបស់សិស្សជាច្រើនរូបនោះ កាលពីពេលថ្មីៗនេះ បានរៀបចំខួប ៥ឆ្នាំរបស់ក្រុមហ៊ុន ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា។
ពិធីនេះបានធ្វើនៅសណ្ឋាគារ Hyatt regency Phnom Penh ក្រោមអធិបតីភាពលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា និងលោកបណ្ឌិត គង់ សំនៀង ប្រធានសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកណ្ឌិត គង់ សំនៀង បានថ្លែងបញ្ជាក់ថា សម្រាប់វិស័យអប់រំនៅកម្ពុជាក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ពេលបច្ចុប្បន្ននេះមានសកម្មភាពយ៉ាងរស់រវើកទាំងវិស័យឯកជន និងវិស័យសាធារណៈស្របជាមួយគ្នានោះរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក៏បានលើកទឹកចិត្តឱ្យគ្រប់វិស័យត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្កើនគុណភាព និងលើកមុខមាត់វិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យប្រទេសនៅអឺរ៉ុប នៅអាស៊ី បានស្គាល់ពីកម្ពុជា ស្គាល់ពីគុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបណ្ឌិត គង់ សំនៀង បានលើកឡើងដែរថា ក្មេងៗនៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានឱកាសទៅប្រកួតប្រជែងច្រើននៅក្រៅប្រទេស ដែលលោកតែងតែសង្គេតឃើញ និងតាមដានច្រើនលើការប្រកួតប្រជែងរបស់សិស្សានុសិស្ស ដែលនេះវាជាច្រកដើម្បីឱ្យកូនខ្មែររបស់យើងអាចបើកផ្លូវទៅកាន់ពិភពលោក អាចបើកផ្លូវទៅបង្ហាញពីមោទនភាពរបស់ប្រទេសកម្ពុជាយើងឱ្យពិភពលោកបានស្គាល់ផងដែរ។
លោក Dovlet នាយកប្រតិបត្តិក្រុមហ៊ុន Bright Education ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនបានបង្កើតឡើងក្នុងគោលដៅបន្តជួយយុវជនកម្ពុជាឱ្យបានទៅប្រកួតប្រជែងនៅលើឆាកពិភពលោក ហើយនាំមកនូវភាពជោគជ័យ និងមោទនភាពកាន់តែច្រើនដល់ប្រទេសកម្ពុជា។ Bright នៅតែប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មក្នុងការជួយដល់សិស្សានុសិស្ស សាលារៀន និងសហគមន៍។ ជាមួយចក្ខុវិស័យរយៈពេលវែងនេះគឺការកសាងភាពជាដៃគូជាមួយគ្រប់សាលាក្នុងប្រទេសកម្ពុជា សាលាក្រៅប្រទេសកាន់តែច្រើនថែមទៀត និងដើម្បីជួយសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ។
អ្វីដែលគួរស្ងើចសសើរចាប់តាំងពីឆ្នាំ២០១៩ មក Bright Education បាននាំមកនូវភាពជោគជ័យជាច្រើនដល់ប្រទេសកម្ពុជា តាមរយៈការយកសិស្សដែលឆ្លាតបំផុតមួយចំនួនទៅប្រកួតប្រជែង នៅលើឆាកពិភពលោក មានទាំងផ្នែកភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ ទៅកាន់ អាមេរិច អង់គ្លេស សឹង្ហបុរី និងប្រទេសជាច្រើនផ្សេងទៀតជារៀងមកទោះជាបញ្ហាមានការបង្អាក់ពីការផ្ទុះជំងឺកូវីដ១៩ ក៏ដោយនៅឆ្នាំ២០២២ Bright Education ក៏បានបញ្ជូនសិស្សចំនួន ២០០នាក់, នៅឆ្នាំ២០២៣ ក៏បានបង្កើនចំនួននោះដល់ ២០១នាក់។ រហូតមកដល់ពេលនេះនៅឆ្នាំ២០២៤នេះ Bright Education បាននាំយកសិស្សចំនួន ១៤៣នាក់បន្ថែមទៀត តំណាងប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ ដែលតួលេខទាំងនេះបង្ហាញពីការរីកចម្រើនរបស់ Bright Education នៅកម្ពុជាជាបន្តបន្ទាប់។
ក្រោមការធ្វើបទបង្ហាញក្នុងកម្មវិធីអបអរសាទរខួប៥ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ Bright Education បានពង្រីកវិសាលភាពកាន់ច្រើនដោយសម្រេចបាននៅការផ្តល់ជូនលើសេវាអបរំជាច្រើនទៅកាន់សាលារៀន និងសិស្សានុសិស្សជាច្រើនរួមមាន៖ ការនាំយកការប្រកួតប្រជែងលំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជា (https://t.me/brightcambodia ), ការប្រឹក្សាយោបល់ទៅសិក្សានៅក្រៅប្រទេសសម្រាប់សិស្ស និងឱកាសអាហារូបករណ៍ (https://t.me/BrightStudyAbroad ), ការបង្កើតក្លឹបសិក្សាបំប៉ន់បន្ថែមលើមុខវិជ្ជាគណិត និងភាសាអង់គ្លេស(Telegram contact https://t.me/Shinn_33 https://t.me/BrightEducation_Media https://t.me/R_Hongti ), ការផ្តល់ជូនថ្នាក់សិក្សាពីការបង្កើតថ្មី ក្នុងថ្នាក់រ៉ូបូតទីចសម្រាប់កុមារ, ការគាំទ្រលើវិស័យ HR support សម្រាប់សាលារៀន និងការគាំទ្រលើការពង្រឹងស្តង់ដាអប់រំអន្តរជាតិ (School Accreditation: CIS, WASC, Cambridge Curriculum), នឹកកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរAMC (https://t.me/Bright_registration ) ។
ដើម្បីឆ្លើយតបចំពោះយុទ្ធសាស្រ្តរយៈពេលវែងនេះក្រុមហ៊ុន Bright Education បានមានគោលជំហរខ្ពស់ក្នុងការពង្រឹងដៃគូរសហការណ៍ជាមួយសាលាជាច្រើនបន្តទៀត ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់កាន់តែច្រើនថែមទៀត។
ឆ្លៀតឱកាសក្នុងថ្ងៃគម្រប់ខួបនេះផងដែរ Bright Education បានចុះអនុស្សារណៈយោគយល់ជាថ្មីជាមួយសាលាដៃការសហការណ៍ដូចជា៖ PSB Academic & Horizontal (គ្រឹះស្ថានសិក្សាក្នុងប្រទេសសឹង្ហបុរី), សាលាអន្តរជាតិ Southwest, សាលាអន្តរជាតិកោះកុង, សាលាអន្តរជាតិបញ្ញាវន្ត ,សាលាអន្តរជាតិ Bluebird British,សាលាអន្តរជាតិ The SED, សាលាអន្តរជាតិ ESEN និង សាលាអន្តរជាតិ PAMA ដោយសង្បឹមថានិងអាចពង្រឹងភាពជាដៃសហការណ៍ជាមួយសាលាជាច្រើនទៀតក្នុងប្រទេសកម្ពុជា៕