(អឺរ៉ុប)៖ ក្លិប AC Sparta Prague មកពីលីគសាធារណៈរដ្ឋឆេក បានវិលមកវិញជាមួយភាពខ្លាំងនៅក្នុងការប្រកួតប្រជែង UEFA Champions League 2024-25 ពីការយកឈ្នះក្រុមមកពីលីគអូទ្រីស RB Salzburg ៣-០ ដែលនេះជ័យជម្នះនៅប្រកួតដំបូង នៃជំនួបបើកឆាករដូវកាលនេះក្នុងវគ្គ ៣៦ក្រុមសន្សំពិន្ទុ។
នេះជាការយកបាននៅជ័យជម្នះជាថ្មីម្តងទៀត របស់ក្លិប Sparta Prague គិតចាប់តាំងពីពួកគេធ្លាប់ធ្វើបាននៅឆ្នាំ២០០៣ ទៅលើក្រុម Lazio ១-០ ។ ហើយនៅក្នុងសម័យកាលពានក្របខណ្ឌអឺរ៉ុបមួយនេះ នៅមានឈ្មោះថា (European Cup) ក្នុងរដូវកាល១៩៩១-៩២ ក្រុមនេះបានបញ្ចប់ត្រឹមឈរលេខ២ ក្នុងវគ្គចែកពូល ឬជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ។
នេះក៏ជាការវិលមកវិញរបស់ Sparta Prague ជាមួយការរកបានជ័យជម្នះនៅក្របខណ្ឌលីគ UCL រដូវកាលនេះក្រោយរយៈពេល ១៩ឆ្នាំកន្លងទៅ បន្ទាប់ពីរដូវកាលឆ្នាំ២០០៥-០៦ ដែលពួកគេបានលេងក្នុងវគ្គសន្សំពិន្ទុស្ថិតក្នុងពូលជាមួយក្រុម Arsenal, Ajax និងក្រុម FC Thun ដែលពេលនោះ Sparta Prague រកបានត្រឹមលទ្ធផលស្មើ និងចាញ់ប៉ុណ្ណោះ ។
ស្ថិតក្រោមការដឹកនាំដោយលោក Lars Friis ពីការឆ្លងកាត់មួយប្រកួតដំបូងនេះ បានធ្វើឱ្យក្រុមជើងឯកលីគសាធារណៈរដ្ឋឆេក Sparta Prague ចំនួន ៣៨រដូវកាល នៅប្រកួតទី២ នឹងប៉ះក្រុម VfB Stuttgart នៅដើមខែតុលា ខាងមុខ នៅការស្វែរក ៣ពិន្ទុបន្ថែម ៕