(ភ្នំពេញ)៖ CamEd Business School មានមោទកភាពយ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់អតីតនិស្សិតរបស់យើង ពីព្រោះភាពជោគជ័យរបស់និស្សិត គឺជាសក្ខីភាពមួយដែលសបញ្ជាក់អំពីគុណភាព និងការទទួលស្គាល់ជាអន្តរជាតិនៃការអប់រំ ដែលនិស្សិតបានទទួលក្នុងអំឡុងពេលសិក្សាជាមួយ CamEd។
ខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេដែលផ្តោតទៅលើជំនាញវិជ្ជាជីវគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងពាណិជ្ជកម្ម។ និស្សិតដែលសិក្សាបរិញ្ញាបត្រនៅ ខេមអេដ នឹងមានឱកាសទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ក្នុងនោះរួមមានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ACBSP នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រអន្តជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT ពី ACCA នៅចក្រភពអង់គ្លេស ដែលមានការទទួលស្គាល់ជាង១៨០ប្រទេស។
អ្វីដែលរឹតតែពិសេសនោះនិស្សិត CamEd Business School សិក្សាជាមួយសាស្ត្រាចារ្យមកពីបណ្តាប្រទេសធំៗ ដូចជាអាមេរិក អង់គ្លេស ហុងកុង សិង្ហបុរី និងម៉ាឡេស៊ីជាដើម ដែលសាស្ត្រាចារ្យទាំងអស់ សុទ្ធតែមានគរុកោសល្យក្នុងការបង្រៀនលំដាប់អន្តរជាតិ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀនជាយូរឆ្នាំ ដោយទទទួលបានការវាយតម្លៃកម្រិតផ្កាយប្រាំ ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ QS Stars នៃចក្រភពអង់គ្លេសផងដែរ។
កត្តាទាំងអស់នេះបានផ្តល់នូវការទទួលស្គាល់ កាន់តែទូលំទូលាយនៅជុំវិញពិភពលោក ដែលផ្តល់លទ្ធភាព និងអាទិភាពដល់និស្សិតរបស់ CamEd Business School មានភាពងាយស្រួលក្នុងការបន្តការសិក្សានៅបរទេស និងបម្រើការងារជាអន្តរជាតិ។
ថ្ងៃនេះ CamEd Business School មានសេចក្តីសោមនស្សរីករាយចូលរួមអបអរសាទរអតីតនិស្សិត ជាច្រើននាក់ ដែលបន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ+ សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសគណនេយ្យ CAT ពីខេមអេដ បានកំពុងតែបន្តរការសិក្សា ក៏ដូចជាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយភាពជោគជ័យនៅ
ក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក បារាំង អូស្រ្តាលី ជប៉ុន និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀតផងដែរ ។
បន្ថែមពីលើនេះ CamEd Business School កំពុងតែបើកទទួលចុះឈ្មោះនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ+សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសគណនេយ្យ CAT សម្រាប់ឆ្នាំសិក្សាថ្មីពីឥឡូវនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://web.cam-ed.com/beta/ba-register ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ័ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧៨ ៥៨៨ ៨៨៦ ឬក៏តាមរយៈអ៊ីម៉ែល [email protected]៕