(ភ្នំពេញ)៖ ផ្សារទំនើប Super Duper នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសបើកសម្ពោធជាផ្លូវការសាខាទួកគោក ក្រោយទទួលបានការគាំទ្រច្រើនពីអតិថិជន។ ពិធីនេះក៏មានការចូលរួមពីគណៈគ្រប់គ្រង អតិថិជន ភ្ញៀវកិត្តិយស រួមទាំងដៃគូរសហការជាច្រើនរូបផងដែរ។
ក្នុងឱកាសពិសេសនៃការសម្ពោធសាខាថ្មី ដើម្បីជាកាដូជូនទៅកាន់អតិថិជនទាំងអស់គ្នា ផ្សារទំនើប Super Duper សាខាទួលគោកបានផ្ដល់នៅនូវការបញ្ចុះតម្លៃ១០% លើគ្រប់មុខទំនិញទាំងអស់ចាប់ពីថ្ងៃទី១៩ នេះរហូតដល់ថ្ងៃទី ២១ ខែកញ្ញា។
នាឱកាសនោះដែរ លោក ឡុង សុភ័ក្រ ជាគណៈគ្រប់គ្រង របស់ផ្សារទំនើប Super Duper បានឱ្យដឹងថា ផ្សារទំនើបSuper Duper ជាផ្សារទំនើបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដែលបើកដំណើរការ ២៤ម៉ោងជារៀងរាល់ថ្ងៃ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ការបើកដំណើរការនេះ បានផ្ដល់ភាពងាយស្រួលជាពិសេសដល់អតិថិជនក្នុងការទិញទំនិញក្នុង និងក្រៅស្រុក បានទាំងយប់ទាំងថ្ងៃ។
លោកបានបន្ថែមទៀតថា ចក្ខុវិស័យធំៗ របស់ផ្សារទំនើប Super Duper គឺជាការផ្តល់ជូនអតិថិជននូវសេវាកម្មរួសរាយរាក់ទាក់ និងទំនិញយ៉ាងច្រើនសំបូរបែប រួមមាន បន្លែ ផ្លែឈើ ត្រីសាច់ស្រស់ៗជារៀងរាល់ថ្ងៃ គ្រឿងទេស និងផលិតផលប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរបស់លោកអ្នកប្រកបដោយគុណភាពល្អជាច្រើនមុខ។
ក្រៅពីនេះទៀត លោកអ្នកអាចស្វែងរកផលិតផលដែលពិបាករកទិញនៅផ្សារទំនើបផ្សេងៗទៀត ដោយងាយនៅទីនេះ ដូចជាផលិតផលមកពីប្រទេស អូស្ត្រាលី អាមេរិក ចក្រភពអង់គ្លេស សហភាពអ៊ីរ៉ុប ព្រមទាំងបណ្តាប្រទេសផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្សារទំនើប Super Duper មាន ៥សាខាក្នុងរាជធានីភ្នំពេញ ដែលមានដូចជា៖
* សាខាទួលទំពូង មានទីតាំងនៅលើផ្លូវ ៤៨៨ កែងផ្លូវ ១៤៥ បើកដំណើរការតាំងពីឆ្នាំ២០១៤
* សាខា Tonle Bassa មានទីតាំងនៅ តាមបណ្តោយ មហាវិថីសម្តេចសុធារស បើកដំណើរការតាំងពីឆ្នាំ២០១៧
* សាខាបឹងកេងកង១ មានទីតាំងនៅ ផ្លូវ៥៧ កែង៣០៦ បើកដំណើរការនៅឆ្នាំ២០១៩
* សាខាត្រសក់ផ្អែម មានទីតាំងនៅ វិថីឧកញ៉ាម៉ែន បើកដំណើរការនៅឆ្នាំ២០១៩
* ចំណែកនេះ ជាសាខាទួកគោកនេះ ស្ថិតតាមបណ្តោយផ្លូវ៣៣៧ ចាប់ផ្តើមបើកដំណើរការជាផ្លូវការពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំនេះហើយ៕