(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៤-២៥ បានឈានមកដល់សប្តាហ៍ទី៦ ហើយ ដោយក្រុមភ្នំពេញក្រោន អាចនឹងបន្តរក្សាភាពខ្លាំងរបស់ពួកគេបានដែរទេ នៅពេលធ្វើដំណើរទៅតទល់ជាមួយក្រុមណាហ្គាវើលដ៍ ដែលជាប្រកួតទី៥ របស់ក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្រុមភ្នំពេញក្រោន លេងមិនទាន់ចាញ់នោះទេ ក្នុងរដូវកាលនេះពីការឆ្លងកាត់ ៤ប្រកួតកន្លងមក ដោយឈរលេខរៀងទី២ ដ្បិតចាញ់ព្រៀបក្រុមព្រះខ័នរាជស្វាយរៀង ដែលឆ្លងកាត់បាន ៥ប្រកួត ពីចំនួនគ្រាប់បាល់ចំណេញ ១៦ និង ១០គ្រាប់ឈរកំពូលតារាង ។ ហើយក្រុមអង្គរថាយហ្គឺរ ឈរលេខ៣ ក៏លេងមិនទាន់ចាញ់នឹងកំពុងមាន ១២ពិន្ទុស្មើគ្នាផងដែរ ត្រូវទៅប៉ះក្រុមវិសាខា ជាក្រុមឈរលេខ៤ បណ្តោះអាសន្ន ។
ចំណែកក្រុមមិនទាន់រកបានពិន្ទុរាប់ គិរីង់សុខសែនជ័យ ត្រូវទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ ជាក្រុមទើបមាន ១ពិន្ទុស្មើជាមួយ សមាគមកីឡាបាល់ក្រសួងមាហផ្ទៃ ក៏ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ កំពុងមាន ៤ពិន្ទុក្នុងដៃ៕
ខាងក្រោមនេះជាកម្មវិធីប្រកូតនៅថ្ងៃទី២២ ខែកញ្ញានេះ ជាមួយនឹងលទ្ធផលចំណាត់ថ្នាក់ពីការឆ្លងកាត់ការប្រកួតសប្តាហ៍ទី៥៖