(ភ្នំពេញ)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកួតពានរង្វាន់ FIFA Intercontinental Cup 2024 លើកទីមួយនេះ នៅវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំនៅប្រទេសកាតា ខណៈក្រុមជើងឯកលីគទ្វីបអឺរ៉ុប Real Madrid បានឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
FIFA Intercontinental Cup ត្រូវបានស្ថាប័ន FIFA សម្រេចបង្កើតឡើងជំនួសឱ្យការប្រកួតពាន FIA Club World Cup បានធ្វើកំណែទម្រង់លេងថ្មី ក្នុងរយៈពេល ៤ឆ្នាំម្តង ចាប់ពីឆ្នាំ២០២៥ តទៅដែលមាន ៣២ក្រុម។
ខណៈពាន FIFA Intercontinental Cup នឹងបន្តរៀបចំដោយមានក្រុមជើងឯកមកពីលីគប្រចាំទ្វីបទាំង៦ ចូលរួមប្រកួត ក្នុននោះមានម្ចាស់ជើងឯកមកពី AFC Champions League, ក្រុមជើងឯកមកពី OFC Champions League, ក្រុមមកពី UEFA Champions League, ក្រុមមកពី CAF Champions league, មកពី CONCACAF Champions Cup នឹងក្រុមជើងឯកលីគ Cop Libertadores។
បញ្ជាក់ផងថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup 2024 គឺចំថ្ងៃទី១៨ ខែធ្នូជាពេលគម្រប់ខួប ២ឆ្នាំ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 ដែលអាហ្សង់ទីនបានផ្តួលក្រុមបារាំង៕