(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និបាតវិសាមញ្ញ និងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។
ពិធីនេះ ក៏មានការចូលរួមពីលោក ងិន សុបញ្ញា ប្រធាននាយកដ្ឋានរដ្ឋបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ព្រមទាំងតំណាងក្លឹបចំនួន៥។
បន្ទាប់មកលោក ដួង មាស ចំរើន ប្រធានអង្គសន្និបាតវិសាមញ្ញ បានប្រកាសគណៈកម្មការកត់ត្រា និងគណៈកម្មការរៀបចំការបោះឆ្នោត ហើយបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងទទួលបានលទ្ធផលដូចមានខាងក្រោម៖
*ទី១៖ លោក លន់ សាមឌី ជាប្រធាន
*ទី២៖ លោក ខេង សុភាព ជាអនុប្រធាន
*ទី៣៖ លោក ម៉ូណាំង ហ្វីលីព ជាអនុប្រធាន
*ទី៤៖ លោក ពេជ្រ រតនា ជាអគ្គលេខាធិការ
*ទី៥៖ លោក ផាន សុភា ជាអគ្គលេខាធិការរង
*ទី៦៖ លោក អ៊ុក ដារ៉ា ជាអគ្គលេខាធិការរង
*ទី៧៖ លោក ចន សាមីឌី ជាអគ្គលេខាធិការរង
*ទី៨៖ លោក យ៉ន វ៉ាន់ថា ជាអគ្គហេរញ្ញឹក
*ទី៩៖ លោក អ៊ុត វុទ្ធី ជាសមាជិក
*ទី១០៖ លោក ជ្រូ គឹមសៀង ជាសមាជិក
*ទី១១៖ លោក យុន សុផា ជាសមាជិក៕