(ឡុងដ៍)៖ កីឡាករប្រដាល់សកល Daniel Duboil បន្តកាន់កាប់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក IBF ដដែល បន្ទាប់ពីផ្តួលគូប្រជែងសញ្ជាតិអង់គ្លេសដូចគ្នា Anthony Joshua ឱ្យបោះបង់ការប្រកួតនៅទឹកទី៥ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រកួតរវាងជើងខ្លាំងទាំងពីរ ត្រូវបានធ្វើឡើងនៅសង្វៀនដែលស្ថិតក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley ជាមួយនឹងអ្នកទស្សនាផ្ទាល់មានដល់ទៅ ៩៦,០០០នាក់ច្រើនជាងការប្រកួតណាៗទាំងអស់ ក្នុងចំណោម ១២ទឹក។

យ៉ាងណា នេះជាសន្លប់លើកទី២ ផងដែររបស់ Joshua ក្នុងអាជីពប្រដាល់ និងជាលើកដំបូងសម្រាប់ Duboil ក្នុងការឡើងការពារខ្សែក្រវាត់របស់ស្ថាប័ន IBF ដែលយកបានពីកីឡាករអ៊ុយក្រែន Usyk ដោយពុំបានឆ្លងកាត់ការប្រកួតឡើយ៕