(ភ្នំពេញ)៖ បទចម្រៀង «យើងត្រូវគ្នាវិញបានទេ?» Version Remix របស់តារាចម្រៀងពន្លកថ្មីរបស់ផលិតកម្ម Galaxy Navatra គឺកញ្ញា ធីតា ដាវីកា ពិតជាខ្លាំងមិនធម្មតាមែន ពោលគឺចេញផ្សាយត្រឹមជាងមួយខែមកនេះមានអ្នកគាំទ្រ និងលេងតាមនៅលើបណ្តាញសង្គមTikTok ចំនួន100K គួរឱ្យភ្ញាក់ផ្អើល។

ការពិតបទចម្រៀងខាងលើជាប្រភេទបទមនោសញ្ចេតនាស្នេហាយុវវ័យដែលនិពន្ធដោយកញ្ញា យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយលោក ប្រុសម៉ៅ សុទ្ធសឹងតែជាធនធានមនុស្សខ្លាំងនៅក្នុងផលិតកម្មយក្ស Galaxy Navatra ទើបធ្វើឱ្យចម្រៀងមួយបទនេះមានភាពលេចធ្លោ បូករួមជាមួយសំឡេងបែប Unique ផ្ទាល់ខ្លួនកញ្ញា ធីតា ដាវីកា ធ្វើឱ្យបទចម្រៀង យើងត្រូវគ្នាវិញបានទេ? ទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងច្រើនពីយុវវ័យរហូតមានទស្សនាផ្ទាល់លើ YouTube ជាង300K។

យើងត្រូវគ្នាវិញបានទេ? Version Remix រឹតតែបន្ថែមរសជាតិថ្មីសម្រាប់យុវវ័យគឺទទួលបានអារម្មណ៍មួយប្លែកគឺ Sad តែសប្បាយតាមចង្វាក់ Remix។ រដូវកាលភ្ជុំបិណ្ឌនេះកញ្ញា ធីតា ដាវីកា បានទម្លាក់ MV មួយបទទៀតក្រោមចំណងជើង «ចង់មានសង្សារដែរ» ក៏បានធ្វើឱ្យមានការចាប់សារជាថ្មី។

ជាការកត់សម្គាល់កញ្ញារូបស្រស់ ធីតា ដាវីកា ប្រាកដជាមានអនាគតស្រស់បំព្រងលើវិថីសិល្បៈក្នុងពេលដ៏ខ្លីខាងមុខ៕