(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសលក់ស្មាតហ្វូនត្រកូល iPhone 16 នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលគិតមកទល់នឹងពេលនេះ គឺបានមិនដល់១សប្តាហ៍ផង។ អ្វីដែលគេចាប់អារម្មណ៍ នៅពេលនេះ iPhone 16 Pro Max ត្រូវបានគេចាត់ចំណាត់ថ្នាក់ឈរនៅលេខរៀងទី៤ ក្នុងនាមជាស្មាតហ្វូនដែលមានកម្រិតកាមេរ៉ាខ្លាំង តាមពីក្រោយស្មានហ្វូនរបស់ក្រុមហ៊ុន Android ៣ផ្សេងទៀត។

បើតាមការចេញផ្សាយពីគេហទំព័រ Patently Apple បានឲ្យដឹងថា iPhone 16 Pro ជាប់ចំណាត់ថ្នាក់ទី៤ លើការធ្វើតេស្តកាមេរ៉ា ដោយ DXOMARK ខណៈចំណាត់ថ្នាក់នេះគឺ តាមរយៈការធ្វើតេស្តយ៉ាងម៉ត់ចត់ទៅលើការផលិតរូបភាព និងវីដេអូ ជាមួយនិងលក្ខខ័ណ្ឌពន្លឺគ្រប់ស្ថានភាពនៅលើមេរ៉ាគោលទំហំ 48MP និងទៅលើកាមេរ៉ា 48MP Ultra-Wide និងមួយគ្រាប់ចុងក្រោយមានទំហំ 12MP Telephoto នោះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro Max គឺទទួលបាននូវពិន្ទុ ១៥៧ ដោយឈរនៅលើលេខរៀងទី៤ នៃតារាងស្មាតហ្វួនដែលមានកាមេរ៉ាខ្លាំងរបស់ DxOMark។

គួរជម្រាបថា តាមរយៈចំណាត់ថ្នាក់នេះ បានធ្វើឲ្យស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple មួយនេះ ឈរនៅពីក្រោយស្មាតហ្វូនប្រណិតៗរបស់ក្រុមហ៊ុន Android ចំនួន៣ម៉ូដែលផ្សេងទៀតរួមមានដូចជា ស្មាតហ្វូន Honor Magic 6 Pro, Google Pixel 9 Pro XL និង Huawei Pura 70 Ultra៕