(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់សិស្សានុសិស្សនៅវត្តនាគខ្មៅ ស្ថិតក្នុង ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តិឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់សម្ភារសិក្សា ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេឱ្យមានភាពងាយស្រួល និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
ក្នុងនោះផងដែរ ធនាគារ ស្ថាបនា បានផ្តល់សម្ភារៈសិក្សាសំខាន់ៗ និងកុំព្យូទ័រដល់សាលាវត្តនាគខ្មៅ និងអាជ្ញាធរមូលដ្ឋាន។
លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានថ្លែងថា «នៅធនាគារ ស្ថាបនា យើងជឿជាក់ថាការកសាងទំនាក់ទំនងដ៏រឹងមាំ និងការយល់ដឹងយ៉ាងច្បាស់ពីសហគមន៍របស់យើង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយភាពរុងរឿង និងសមធម៌។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរបស់យើង ជាមួយប្រជាជនកម្ពុជាគ្រប់រូប និងគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមដែលគាំទ្រដល់បុគ្គល និងសហគមន៍ទាំងមូល តាមរយៈការងារទំនួលខុសត្រូវសង្គមរបស់យើង និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈសេវាកម្មធនាគារដ៏សម្បូរបែបរបស់យើង»។
លោកបានបន្តថា «កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងមិនត្រឹមតែឆ្លុះបញ្ចាំង ពីឈ្មោះធនាគារ ស្ថាបនា ប៉ុណ្ណោះទេ ប៉ុន្តែធនាគារផ្តោតលើសពីការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ពោលគឺយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគាំទ្រក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយ ប្រកបដោយគុណភាពខ្ពស់ និងរួមគ្នាកសាងអនាគតដ៏ល្អប្រសើរ សម្រាប់ប្រទេសកម្ពុជា»។
វត្តនាគខ្មៅស្ថិតនៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបច្ចុប្បន្ននេះ សាលាមានសិស្សសរុបចំនួន ១៥០នាក់ និងមានគ្រូចំនួន ៨នាក់ និងមានថ្នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៩ ដោយសិស្សភាគច្រើនមកពីគ្រួសារខ្វះខាត។
កិច្ចខិតខំប្រឹងប្រែងការងារទំនួលខុសត្រូវសង្គមរបស់ធនាគារ ស្ថាបនា គឺស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យអប់រំ និងចក្ខុវិស័យរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។ រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ស្ថាបនា បានបន្តចូលរួមយ៉ាងសកម្មជាមួយសកម្មភាព និងគំនិតផ្តួចផ្តើមការងារសង្គមផ្សេងៗជាច្រើនទៀតដូចជា៖ ការលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគមន៍នានា។
សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.៤០០ នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន១៧៥ ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៉ីនអេធីអឹមជាង ៣៤០កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។
ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនា ក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធី ដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway S2Biz Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។
ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម ២នោះគឺ «Most Innovative Mobile Banking App – Cambodia 2024» ពីស្ថាប័ន International Finance និង «Best Retail Banking - Cambodia 2024» ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធន៍ធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។
ក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា៖ ពានរង្វាន់ «First Launch in Market 2023» ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ «Leadership in Debit Growth 2023» លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ «Innovation Breakthrough 2023» លើការបើកដំណើរការមុខងារ Tap on Phone ។
លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ រួមមាន «Best Mobile Banking App ឆ្នាំ2022» និង «Mobile Banking & Payment Initiative of the Year» ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន៕