(ភ្នំពេញ)៖ ការជ្រើសរើសធនាគារដែលយល់ច្បាស់ពីតម្រូវការរបស់លោកអ្នក និងអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់ គឺចាំបាច់បំផុតដើម្បីភាពរីកចម្រើននៃគម្រោងហិរញ្ញវត្ថុរបស់លោកអ្នកនៅថ្ងៃអនាគត។

ធនាគារ ជីប ម៉ុង ដែលជាធនាគារឈានមុខមួយនៅក្នុងប្រទេសកម្ពុជា និងបង្កើតឡើងដោយកូនខ្មែរដែលមានបទពិសោធន៍ជាងបួនទស្សវត្សក្នុងទីផ្សារកម្ពុជា បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ជាធនាគារដែលផ្តល់នូវទំនុកចិត្តខ្ពស់ និងសេវាកម្មល្អហើយឆាប់រហ័សអាចបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុជូនអតិថិជនបានគ្រប់វិស័យ មិនថាតាមរយៈសេវាកម្មកម្ចី ឬសេវាប្រាក់បញ្ញើនោះទេ។

សម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់សន្សំរយៈពេលខ្លី ឬវែង គណនីបញ្ញើមានកាលកំណត់ របស់ធនាគារ ជីប ម៉ុង ផ្តល់ជូនលោកអ្នកនូវភាពបត់បែនក្នុងការសន្សំ និងសុវត្ថិភាពជូនចំពោះប្រជាពលរដ្ឋខ្មែរ ជាមួយនឹងអត្រាការប្រាក់រហូតដល់ ៥.៥% ក្នុងមួយឆ្នាំ។ សម្រាប់អាជីវករដែលត្រូវការទុនបន្ថែម ឬមានបំណងពង្រីកអាជីវកម្ម ធនាគារ ជីប ម៉ុង អាចផ្តល់កម្ចីជូនបានដោយឆាប់រហ័ស ជាមួយនឹងឯកសារងាយៗ ជាមួយអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ។

គួរឲ្យសម្គាល់ថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ព្រមទាំងមានម្ចាស់ភាគហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ ជាមួយប្រវត្តិបទពិសោធន៍រាប់សិបឆ្នាំគ្រប់គ្រងរហូតដល់ ១៤ពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេវាកម្មនានា របស់ធនាគារ ជីប ម៉ុង សូមទាក់ទងទៅកាន់៖ ០៨១ ៨១១ ៩១១ / ០៦៦ ៨១១ ៩១១៕