(ស៊ីដនី)៖ លោក Tony Popovic អតីតខ្សែការពារក្លិបអាជីព Crystal Palace ត្រូវបានសហព័ន្ធបាល់ទាត់អូស្រ្តាលីផ្តល់សេចក្តីទុកចិត្ត និងតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិកង់ហ្គូរូមួយនេះ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។
តាមរយៈការចេញផ្សាយនៅលើគេហទំព័រកីឡា BBC បានឱ្យដឹងថា បុរសវ័យ ៥១ឆ្នាំរូបនេះ ត្រូវបានតែងតាំង ដើម្បីជំនួសកៅអីលោក Graham Arnold ដែលបានលាឈប់ ក្រោយពេលកាន់តំណែងធំនេះអស់រយៈពេល ៦ឆ្នាំ។
លោក Popovic ក៏ធ្លាប់បានចូលលេងក្នុងក្រុមជម្រើសជាតិអូស្រ្តាលី កាលព្រឹត្តិការណ៍ World Cup 2006 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ ក្នុងនាមជាគ្រូបង្វឹកមួយរូបដែលធ្លាប់ធ្វើការនៅប្រទេសតួកគី ក្រិច និងអូស្រ្តាលីទៀត បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករអាជីពក្នុងឆ្នាំ២០០៨ រួចមក។
១ប្រកួតដំបូងរបស់លោក Tony Popovic ត្រូវដឹកនាំក្រុមគីឡូ World Cup អូស្រ្តាលី ទទួលក្រុមភ្ញៀវប្រជាមានិតចិន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៃការប្រកួតជម្រុះ World Cup 2026 បន្ទាប់របស់ពួកគេប្រចាំទ្វីបអាស៊ី៕