(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ (SISPP) មានសេចក្តីសោមនស្សយ៉ាងរីករាយ ក្នុងការប្រកាសពីការបើកដំណើរការជាផ្លូវការ នៃសាលាបឋមសិក្សាថ្មីដ៏ទំនើបរបស់ខ្លួន ដែលបានបើកដំណើរការយ៉ាងជោគជ័យកាលពីដើមខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាជំពូកថ្មីមួយក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោកដល់សិស្សានុសិស្សនៅកម្ពុជា។
បរិវេណសាលាថ្មី ត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាអប់រំចុងក្រោយបំផុត និងគោលការណ៍ផ្តោតលើកុមារជាសំខាន់ ផ្តល់នូវបរិយាកាសជំរុញ និងចិញ្ចឹមបីបាច់សម្រាប់អ្នកសិក្សាវ័យក្មេង។ បរិវេណសាលាមានបន្ទប់រៀនទំនើប អាងហែលទឹកដែលអាចកំណត់សីតណ្ហភាពបាន បណ្ណាល័យធំទូលាយ និងកន្លែងលេងក្រៅ និងកន្លែងលេងកីឡា គ្រឿងបរិក្ខាររបស់សាលាថ្មីគាំទ្រដល់ការផ្តល់ការអប់រំរួម (holistic education ) ដែលសាលា Shrewsbury មានភាពល្បីល្បាញនិងឈានមុខគេទូទាំងពិភពលោក។ កម្មវិធីអប់រំ ស្ទីម (STEAM) ត្រូវបានរៀបចំនិងគាំទ្រដោយធនធានមានដូចជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រ ស្ទូឌីយោសិល្បៈ បន្ទប់កុំព្យូទ័រ (ICT)សម្រាប់បង្រៀនថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ និងសិក្ខាសាលារចនា និងបច្ចេកវិទ្យា។ កម្មវិធីសិល្បៈសម្តែងក៏ត្រូវបានរៀបចំឡើងដោយផ្តល់ជូនជាមួយសាលប្រជុំដ៏ធំ ស្ទូឌីយោរបាំ ស្ទូឌីយោតន្ត្រី និងស្ទូឌីយោរឿងល្ខោន។
លោក Toby Waterson នាយកស្ថាបនិកនៃសាលាបាននិយាយថា «យើងមានមោទនភាពមិនគួរឱ្យជឿក្នុងការបង្ហាញសាខាបឋមសិក្សាថ្មីរបស់យើង។ នៅទីនេះយើងបានឃើញជាក់ស្តែង ណិងជាធ្វើសាក្សីរួចហើយនូវ ការសិក្សាប្រកបដោយភាពរីករាយ ដែលជាលក្ខណៈពិសេសនៃគំរូនៃការអប់រំ Shrewsbury Floreat ។ ថ្នាក់រៀន និងទីតាំងនានារបស់យើងមានតែភាពសប្បាយរីករាយ រស់រវើក ដែលកុមារត្រូវបានលើទឹកចិត្តឪ្យមានការប្រកួតប្រជែង និងគាំទ្រឱ្យក្លាយជាមនុស្សល្អបំផុតតាមដែលពួកគេអាចធ្វើទៅបាន»។
ពិធីបើកនេះមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត សាន វឌ្ឍនា ដែលលោកបានមានប្រសាសន៍អំពីសារៈសំខាន់នៃការបើកដំណើរការសាលាថ្មីនេះចំពោះអនាគតរបស់ប្រទេសកម្ពុជា និងលោកឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានសង្កត់ធ្ងន់លើឥទ្ធិពលកាន់តែខ្លាំងឡើងនៃការអប់រំរបស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា និងកោតសរសើរកិច្ចខិតខំប្រឹងប្រែងដែលនាំសាលានេះអាចដំណើរការទៅដោយរលូន។
លោកបណ្ឌិត Maghin Tamilarasan ដែលបានអញ្ជើញមកពីសាលា Shrewsbury នៅចក្រភពអង់គ្លេសក៏បានផ្លែងសន្ទរកថានៅក្នុងខណៈនៃកម្មវិធីនេះផងដែរក្រោមវត្តមានភ្ញៀវកត្តិយសដែលបានអញ្ជើញចូលរួមប្រមាណជាជាងមួយរយនាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងសាលាចក្រភពអង់គ្លេសដែលមានអាយុ ៤៧២ ឆ្នាំ និងសាលាដទៃទៀតនៅក្នុងចង្កោមគ្រួសារសាលា Shrewsbury ដែលកំពុងរីកចម្រើននៅទូទាំងសាកលលោក។
លោក Kingsley Lo មកពីក្រុមអ្នកវិនិយោគបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដែលបានធ្វើឱ្យការបើកសាលាថ្មីនេះអាចប្រព្រឹត្តទៅបាន និងអរគុណចំពោះមាតាបិតាដែលបានគាំទ្រគម្រោងនេះរយៈកាលកន្លងមក។ «ការវិនិយោគនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការផ្តល់ឱ្យសិស្សរបស់យើងនូវបទពិសោធន៍អប់រំដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ យើងជឿជាក់ថា បរិវេណសាលានេះនឹងជំរុញឱ្យមានការច្នៃប្រឌិត ជំរុញកិច្ចសហការ និងបំពាក់ឱ្យសិស្សរបស់យើងនូវជំនាញដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងពិភពសកលលោក។ យើងមានសេចក្តីរំភើបចំពោះដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ដែលនឹងមានការកសាងអនុវិទ្យាល័យនាពេលដ៏ខ្លីខាងមុខ។ លោក Lo ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារ និងមាតាបិតាសម្រាប់ការគាំទ្រដែលបាននាំសាលាមកដល់ចំណុចនេះ»។
សិស្សរបស់សាលាបានសម្តែងការសម្តែងសិល្បៈនៅក្នុងសាលប្រជុំដ៏ស្រស់ស្អាតនិងធំទូលាយរបស់សាលា។ ព្រឹត្តិការណ៍នេះក៏ត្រូវបានរៀបចំអមជាមួយពិធីកាត់ខ្សែបូរដែលជាប្រពៃណីនៃការបើកសម្ពោធអគារសិក្សាថ្មី។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាសាលាអន្តរជាតិឈានមុខគេ ដែលផ្តល់កម្មវិធីសិក្សាតាមបែបអង់គ្លេស។ សាលាបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំរួមដែលបណ្តុះឧត្តមភាពសិក្សា ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងភាពជាពលរដ្ឋសកល។ ក្នុងនាមជាផ្នែកមួយនៃគ្រួសារសាលា Shrewsbury សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ហៅកាត់ថា SISPP មានមោទនភាពក្នុងការផ្តល់នូវការអប់រំកម្រិតពិភពលោកដូចគ្នាទៅនឹងកត្តិនាមរបស់ Shrewsbury ដែលមានភាពល្បីល្បាញជាច្រើនសតវត្សមកហើយ។
រាល់ការសាកសួរព័ត៍មានលំអិត ឬការចុះឈ្មោះចូលរៀនសូមធ្វើការទាក់ទងតាមរយៈ អ៉ីមែល [email protected] និងលេខទូរស័ព្ទ រឺតេលេក្រាម ០៨៦ ៦០៦ ៥៥៥