(សៀមរាប)៖ ក្រុមហ៊ុន អេកទឹស ដែលជាក្រុមហ៊ុនឈានមុខគេ លំដាប់ថ្នាក់ពិភពលោកខាងផ្នែកខ្សែរសង្វាក់ផ្គត់ផ្គង់ បានធ្វើកម្មវិធីសប្បុរសធម៌ក្រោមគំនិតផ្តួចផ្តើមនៃគម្រោង ស្នាមញញឹមអេកទឹស នៅមន្ទីរពេទ្យកុមារអង្គរ ដោយបានបរិច្ចាគនូវឧបករណ៏វិជ្ជសាស្ត្រសំខាន់ៗដើម្បីបង្កើន សមត្ថភាពក្នុងការថែទាំកុមារ។ កម្មវិធីនេះដឹកនាំដោយ លោក Parit Chutharattanakulអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អេកទឹស (ខេមបូឌា) ឯ.ក និងទទួលស្វាគមន៍ដោយ លោកវិជ្ជបណ្ឌិត Ngeth Pises អនុប្រធាននៃមន្ទីរពេទ្យកុមារអង្គរ។
ការបរិច្ចាគនេះជាផ្នែកមួយ នៃការប្តេជ្ញាចិត្តខាងផ្នែក ទំនួលខុសត្រូវសង្គម របស់ ក្រុមហ៊ុន អេកទឹស ដោយផ្តោតទៅលើ ការពង្រឹងសេវាសុខភាព នៅតំបន់ខ្វះខាត។
បរិក្ខារវិជ្ជសាស្ត្រ ដែលបានបរិច្ចាគ នឹង ជួយគាំទ្រដល់ សមត្ថភាព របស់ មន្ទីរពេទ្យ ក្នុងការផ្តល់នូវ ការថែទាំប្រកបដោយគុណភាពខ្ពស់ ជូនដល់កុមារដែល មកពីសហគមន៍ ជួបការលំបាក។
លោកវិជ្ជបណ្ឌិត Ngeth Pises បានថ្លែងអំណរគុណចំពោះការបរិច្ចាគដោយសប្បុរសធម៌ថា «ការចូលរួមនេះនឹង មានឥទ្ធិពលជាវិជ្ជមានខ្លាំងលើសមត្ថភាពរបស់ពួកយើងក្នុងការព្យាបាលនិងថែទាំអ្នកជំងឺជាកុមាររបស់យើង។ យើង កោតសរសើរពីការបេ្តជ្ញាចិត្តរបស់ក្រុមហ៊ុនអេកទឹសក្នុងការគាំទ្រ វិស័យសុខាភិបាល ហើយយើង ផ្តល់តម្លៃ ដល់ ភាពជាដៃគូរ ដែលបាន និងកំពុងតែបន្តនេះ»។
លោក Parit Chutharattanakul បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តក្នុងការជួយគាំទ្រដល់សហគមន៍ថា «តាមរយៈគំនិតផ្តួចផ្តើម ដូចជា ស្នាមញញឹមអេកទឹស យើងមានបំណងក្នុង ការ តបស្នង ទៅវិញ នៅក្នុង សហគមន៍ ដែលពួកយើង ប្រកបអាជីវកម្ម។ ការផ្តល់ជូននូវបរិក្ខារវិជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យកុមារអង្គរ អនុញ្ញាតឲ្យយើងខ្ញុំ បានចូលរួមក្នុងសកម្មភាពពោរពេញដោយអត្ថន័យ ចំពោះ សុខភាព និងសុខុមាលភាពរបស់កុមារនៅក្នុង ខេត្តសៀមរាប»។
ចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន អេកទឹស បានផ្តោតសំខាន់ លើការបង្កើនភាពអង់អាចដល់សិទ្ធស្ត្រី និងគាំទ្រ ដល់កុមារក្រីក្រ តាមរយៈគំនិតផ្តួចផ្តើម ស្នាមញញឹមអេកទឹស របស់ខ្លួន។
កម្មវិធីមួយនេះបានផ្តោតសំខាន់លើការបង្កើតឳកាស ជូនដល់ស្ត្រី និងធ្វើការតស៊ូមតិដើម្បីសិទ្ធរបស់ពួកគេ។ បន្ថែមពីនេះទៅទៀត «ស្នាមញញឹមអេកទឹស» បានឆ្លើយតបទៅនឹងតម្រូវការរបស់កុមារក្រីក្រ ដោយផ្តល់នូវការជួយជ្រោមជ្រែង ក្នុងការលើកកម្ពស់គុណភាពនៃ ការរស់នៅរបស់ពួកគេ និងការទទួលបានការអប់រំ ព្រមទាំងសេវាសុខាភិបាល។
ក្រុមហ៊ុន អេកទឹស មានគោលដៅក្នុងការបង្កើតឥទ្ធិពលជាវិជ្ជមាន រយៈពេលវែង នៅក្នុងសហគមន៍ដែលខ្លួនធ្វើអាជីវកម្ម ដើម្បីធានានូវ អនាគតភ្លឺស្វាង សម្រាប់ទាំងស្ត្រី និងកុមារ នៅក្នុងប្រទេសកម្ពុជា៕