(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft គ្រោងចំណាយប្រាក់វិនិយោគ ១.៣ពាន់លានដុល្លារ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ Cloud computing និងបច្ចេកវិទ្យា AI នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននេះ លោក Satya Nadella បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងម៉ិកស៊ិកថា «យើងកំពុងធ្លាក់ចុះទ្វេដងលើការនាំយកសមត្ថភាពបន្ថែមទៀតទៅកាន់ម៉ិកស៊ិក»។ ដូច្នេះបានន័យថា ការវិនិយោគនៅពេលនេះ ប្រៀបបានជាពេលវេលាមួយដើម្បីបង្កើនសមត្ថភាព Microsoft ក្នុងប្រទេសម៉ិកស៉ិក។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ការវិនិយោគនេះនឹងឆ្ពោះទៅរកការកែលម្អ, ការតភ្ជាប់ និងការជំរុញបច្ចេកវិទ្យា AI សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs)។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតការងារឈានដល់ ៥លានកន្លែងនៅម៉ិកស៊ិក និងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមចំនួន ៣០,០០០ ក្នុងរយៈពេលបីឆ្នាំខាងមុខ។ អាជីវកម្មទាំងនោះរួមមានក្រុមន៊ុនផលិតនំប៉័ង, ផលិតស៊ីម៉ងត៍ ដោយប្រើឧបករណ៍ AI របស់ Microsoft ។ Microsoft បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន និងក្រុមហ៊ុនទំនាក់ទំនង Viasat ក៏កំពុងធ្វើការដើម្បីនាំយកអ៊ីនធឺណេតទៅកាន់ប្រជាជនម៉ិកស៊ិកនៅចុងឆ្នាំ២០២៥ ផងដែរ។
លោក Marcelo Ebrard រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសម៉ិកស៉ិក បានប្រកាសនៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X បន្ទាប់ពីជួបជាមួយ នាយកប្រតិតបត្តិ Microsoft លោក Nadella ដោយបន្ថែមថា ការវិនិយោគដែលបានគ្រោងទុក នឹងជួយប្រទេសម៉ិកស៊ិកបង្កើនសមត្ថភាព AI របស់ខ្លួនយ៉ាងឆាប់រហ័ស៕