(ភ្នំពេញ)៖ មកវិញលើកនេះមិនធម្មតា ដូចជា ធំជាងមុន អស្ចារ្យជាងមុន ច្រើនជាងមុន នារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅជួបជុំក្រុមគ្រួសារ។ បើយោងតាម វិដេអូប្រូម៉ូតកម្មវិធី នៅលើ Facebook page ផ្លូវការ របស់ GANZBERG ដើម្បីជួយសម្រួលដល់ការធ្វើដំណើរតាមរយៈការជិះម៉ូតូប្រជាពលរដ្ឋខ្មែរ ទៅលេងស្រុកកំណើត នាថ្ងៃឈប់សម្រាកពីកិច្ចការងារ នាឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ។
ក្រុមហ៊ុន GANZBERG បានប្រកាសជាសាធារណៈថា នឹងរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំបំផុត ដែលមិនធ្លាប់មាន គឺកម្មវិធី GANZBERG ចិត្តល្អចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈ ចំនួន ១០ ទីតាំង ក្នុងរាជធានីភ្នំពេញ ចំនួន ៣ថ្ងៃ ជាប់ៗគ្នា៖
* ១៖ ថ្ងៃទី ២៨ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT ព្រែកព្នៅ , PTT លីយ៉ុងផាត់,PTT អង្គរស្នូល, PTT ព្រៃកី
* ២៖ ថ្ងៃទី ២៩ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT គួស្រូវ, PTT ច្បារអំពៅ,PTT ព្រែកហ៊ូ
* ៣៖ ថ្ងៃទី ៣០ ខែកញ្ញា នៅស្ថានីយ៍ប្រេងឥន្ធនៈPTT វេងស្រេង, PTT ផ្លូវជាសុផារ៉ា, PTT ភ្នំពេញថ្មី។
ភាពរីករាយ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ប្រកបទៅដោយភាតរភាព សុខដុមរមនា តែងតែកើតមានគ្រប់ពេលមានការជួបជុំគ្រួសារ ពួកម៉ាកល្អ បងប្អូនល្អ ១ឆ្នាំមានតែម្តង។
«អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងឡាយ! ក្នុងឱកាសនេះ ការគាំទ្រ និងពិសារ GANZBERG របស់ពុកម៉ែបងប្អូន គឺបានចូលរួមចំណែកក្នុងបង្កើតឲ្យមានកម្មវិធីសប្បុរស់ធម៌នេះ។ សូមជួយគាំទ្រ GANZBERG ជាបន្តទៀត»។ នេះជាសាររបស់ GANZBERG ៕