(ភ្នំពេញ)៖ នាឱកាស បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) តំណាងអោយផ្សារទំនើបអ៉ីអន សូមថ្លែងអំណរគុណ ដល់អតិថិជន និងភាគីពាក់ព័ន្ធ ទាំងអស់រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម អនុវត្ដការងារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសូមអរគុណ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ផ្សារទំនើបអ៊ីអនយើងខ្ញុំ ចាប់តាំងពីបើកដំណើរការរ ឆ្នាំ២០១៤ ហូតមកដល់ពេលបច្ចុប្បន្ន អស់រយៈពេលជាង 10 ឆ្នាំកន្លងមកហើយ។
ដើម្បីឆ្លើយតបនឹងការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនកន្លងមក ផ្សារទំនើប អ៉ីអន នឹងនៅតែបន្តបេសកកម្មរបស់យើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើគុណភាពទំនិញនិងសេវាកម្ម និងដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងតំបន់អោយកាន់តែប្រសើរតាមរយៈការរក្សាតម្លៃទំនិញ ស្របតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។
ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ យើងខ្ញុំសូមគោរពជូនពរដល់អតិថិជនទាំងអស់អោយជួបប្រទះតែបវរសួស្ដី សិរីមង្គល វិបុលសុខ សុភមង្គល និងរីកចម្រើនជាមួយគ្នា ជានិច្ចនិរន្តរ៍ និងសមប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕