(ភ្នំពេញ)៖ ក្រុមហ៊ុនចិត្តល្អ ប៊ូសស្រ្តង បានបង្កើតមហាព្រឹត្តិការណ៍ «ប៊ូសស្រ្តង ប្ដីល្អ» ចំណាយពេលមួយថ្ងៃពេញ ដើម្បីផ្ដល់ក្ដីស្រលាញ់ ផ្ដល់រង្វាន់ជាប្រាក់សុទ្ធ និងម៉ូតូថ្មីចំនួន ៥គ្រឿង ដល់អតិថិជនដែលជាប្ដីល្អ ប្រពន្ធល្អ និងកូនល្អ។

ពិតដូចគេល្បីមែន ប៊ូសស្រ្តងជាភេសជ្ជៈប៉ូវកម្លាំងឆ្ងាញ់ជាងគេ រង្វាន់ច្រើន មានអ្នកគាំទ្រច្រើន កំពុងពេញនិយមនៅលើទីផ្សារ ជាក់ស្ដែងក្នុងកម្មវិធីប្ដីល្អ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចូលរួមក្នុង​កម្មវិធីជាង ៦០០០នាក់ ដែលចាប់ផ្ដើមពីម៉ោង ៩ព្រឹក រហូតដល់ ៥ល្ងាច ក៏នៅតែមានបងប្អូនបន្តមកគាំទ្រលេង ចាប់យករង្វាន់ជាហូរហែ។

បើតាមក្រុមហ៊ុនប៊ូសស្រ្តងឱ្យដឹងថា រង្វាន់ប្ដីល្អ នឹងផ្ដល់ប្រាក់ 888$ បើប្ដីគាស់ត្រូវ ហើយនឹងប្រគល់ឱ្យប្រពន្ធមួយចំណែកទៀត 888$ ផងដែរ។ បច្ចុប្បន្នចំពោះរង្វាន់ប្ដីល្អនេះ ក៏មានដាក់នៅលើទីផ្សារ​​រួចជាស្រេចហើយ។

ដូចនេះបើបងប្អូន ពិសារប៊ូសស្រ្តង កុំភ្លេចពិនិត្យក្រវិលកំប៉ុងប៊ូសស្រ្តងឱ្យបានម៉ត់ចត់កម្មវិធីផ្ដល់រង្វាន់ជាច្រើននេះ កើតឡើងបានដោយសារការរួមចំណែកមួយភាគធំពីអតិថិជនប៊ូសស្រ្តង។ ចូលរួមទិញប៊ូសស្រ្តងទាំងអស់គ្នា ដើម្បីឱ្យក្រុមហ៊ុន មានឱកាសបង្កើតកម្មវិធីមានរង្វាន់ជាច្រើនបន្តទៀត៕