​(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំសាលាអន្តរជាតិមែនន័រ ​បានដឹកនាំ​សិស្សឆ្នើមប្រចាំសាលាប្រមាណជាង១០នាក់ ចុះទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី​ ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤

ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សរបស់សាលាអន្តរជាតិមែនន័រ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ​តាមរយៈការ​ឈ្វេង​យល់​ពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា វប្បធម៌-ប្រពៃណី និងការត្រៀមបន្តឧត្តមសិក្សា។

​ដំណើរទស្សនកិច្ចសិក្សានេះ បានដឹកនាំដោយ លោក រឿន ចន្ថា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិមែនន័រ។

លោក រឿន ចន្ថា បានឱ្យដឹងថា ​ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសិក្សារយៈពេល៤ថ្ងៃនេះ លោកនឹងដឹកនាំសិស្សានុសិស្សចុះទស្សនកិច្ចនៅ​​សាលាអន្តរជាតិមួយក្នុងប្រទេសម៉ាឡេស៊ី ដែលជាដៃគូសហការជាមួយសាលាអន្តរជាតិមែនន័រ។​ ​ ​ទន្ទឹមគ្នានេះ លោកក៏នឹងដឹកនាំសិស្សានុសិស្សចុះទស្សនកិច្ចនៅ​​បណ្តុំ​សា​កលវិទ្យាល័យនៅប្រទេសម៉ាឡេស៊ី,​ មជ្ឈមណ្ឌលអប់រំស្ទែម , មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឌីជីថល។

លោកបានគូសបញ្ជាក់ថា ការចុះទស្សនកិច្ចសិក្សានៅកន្លែងទាំងនេះ គឺស្របទៅនឹងបរិបទការអប់រំបំនិនសត្សវត្សទី២១ ដែលផ្តោតទៅលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដោយសារតែបច្ចេកវិទ្យា គឺកម្មវិធីសិក្សាមួយដែលចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចសម្រាប់បណ្តុះយុវជនជំនាន់ក្រោយ។​ ការរៀបចំដំណើរទស្សនកិច្ចនៅក្រៅប្រទេសនេះ ក៏ស្របទៅនឹងចក្ខុវិស័យរបស់សាលាអន្តរជាតិមែនន័រ ដែលបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និង ពូកែពិតប្រាកដ និងមានចំណេះដឹងទូលំទូលាយជាលក្ខណៈអន្តរជាតិ ​ជាពិសេសផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា។

លោកបានឱ្យដឹងផង​ដែរថា ជារៀងរាល់ឆ្នាំ​ សាលាអន្តរជាតិមែនន័រ តែងតែដឹកនាំសិស្សានុសិស្សចុះទស្សនកិច្ចសិក្សា ទាំងនៅក្នុង និង​ក្រៅប្រទេស ដើម្បីឱ្យសិស្សានុសិស្សបានឈ្វេងយល់ពីវិទ្យាសាស្រ្ត-បច្ចេកវិទ្យា វប្បធម៌-ប្រពៃណី និងបរិស្ថាន-ធម្មជាតិ នៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេបន្ថែម។

លោកបាន​បន្ថែមថា សាលាអន្តរជាតិមែនន័រ គឺជាសមាជិករបស់សម្ព័នសាលាអន្តរជាតិសាកល ដែលធ្វើឱ្យសាលាអន្តរជាតិមែនន័រ មានដៃគូសាលាអន្តរជាតិជាច្រើននៅតាមបណ្តាប្រទេសនានា ​ហើយនៅពេលខាងមុខ សាលានឹងបន្តរៀបចំដំណើរទស្សនកិច្ចនេះទៅបណ្តាប្រទេសផ្សេងទៀត ដូចជា សិង្ហបុរី ចិន ឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀត។

សិស្សានុសិស្សរបស់សាលាអន្តរជាតិមែនន័រ ដែលបានចូលរួមដំណើរទស្សនកិច្ចបានសម្តែងនូវអារម្មណ៍រីករាយ ហើយសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងបន្ថែម ទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វប្បធម៌-ប្រពៃណី និងការសិក្សាកម្រិតឧត្តមសិក្សា ពីប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា សាលាអន្តរជាតិមែនន័រ បានផ្តោតលើកម្មវិធីសិក្សា៣ភាសាក្នុងពេលតែមួយ (Trilingual Education) ​ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដោយផ្តោតទៅលើបំណិនសតវត្សរ៍ទី២១ ពង្រឹងវិន័យជាដាច់ខាត និងបណ្តុះឥរិយាបថ និងភាពជាពលរដ្ឋល្អ។ គោលបំណងរួមរបស់សាលាអន្តរជាតិមែនន័រគឺបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែ ពិតប្រាកដ (Cultivating good and smart citizens)។

សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិមែនន័រនឹងទទួលបានសញ្ញាបត្រធំៗ ចំនួន៤ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ (មធ្យមសិក្សាទុតិយភូមិ) រួមមាន៖
១.សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២.សញ្ញាបត្រផ្នែកភាសាអង់គ្លេសរបស់ Cambridge​​​​
៣.សញ្ញាបត្រផ្នែកភាសាចិនស្តង់ដាអន្តរជាតិ (Chinses Proficiency Test-HSK)
៤.សញ្ញាបត្រផ្នែកសហគ្រិនភាពកុមារ របស់ចក្រភពអង់គ្លេស (ABE Global)​

សាលាអន្តរជាតិមែនន័រ មានទីតាំងស្ថិតនៅ អគារ91C ផ្លូវ 99B ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​​។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរស័ព្ទលេខ 017 404 098 (Telegram) / 098 808 850​ ​៕