(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool ដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់ League Cup រដូវកាលមុន នៅពេលនេះបានបង្កើនក្តីសង្ឃឹមរបស់ពួកគេ ពីការវាយបកយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល ៥-១ ក្នុងជំនួបជុំទី៣ រដូវកាលនេះ ។

៥គ្រាប់របស់ក្រុម Liverpool ធ្វើបានដោយកីឡាករ Diogo Jota និង Cody Gakpo រកបានម្នាក់ ២គ្រាប់ដូចគ្នា និងមួយគ្រាប់ជារបស់ Mohamed Salah ដែលនេះសុទ្ធតែជាគ្រាប់បាល់វាយបកតាមស្មើ និងយកជ័យជម្នះ បន្ទាប់ពីការនាំមុខរបស់ក្រុម West Ham នៅនាទី២១ ធ្វើបានដោយកីឡាករ Jarell Quansah ។

តាមរយៈជ័យជម្នះក្នុងជុំទី៣នេះ ក្រុម Liverpool ត្រូវបន្តទៅប៉ះក្រុម Brighton នៅជុំទី៤ ឬជាវគ្គ ១៦ក្រុមចុងក្រោយនៃការប្រជែងដណ្តើមពាន League Cup រដូវកាល២០២៤-២៥ ខណៈក្រុម Liverpool ជាម្ចាស់ជើងឯកពាននេះចំនួន ១០សម័យកាលមកហើយ ហើយការប្រកួតវគ្គបន្ទាប់នេះ និងធ្វើឡើងនៅថ្ងៃទី៣១ ខែកញ្ញានេះ ៕