(បរទេស)៖ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក Blackstone សម្រេចបោះទុនវិនិយោគជាទឹកប្រាក់១០ពាន់លានផោន (១៣.៣ ពាន់លានដុល្លារ) សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិតមួយ នៅភាគឦសាននៃប្រទេសអង់គ្លេស។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហើបនៃដំណឹងវិនិយោគខាងលើ អំឡុងពេលទស្សនកិច្ចរបស់លោកនៅទីក្រុងញូវយ៉ក ដោយលើកឡើងថា ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅឆ្នាំក្រោយនឹងបង្កើតការងារចំនួន ៤ពាន់កន្លែង រួមទាំងតួនាទី១,២០០ ផ្នែកនៅតំបន់វិនិយោគនេះ។ មជ្ឈមណ្ឌលទិន្នន័យដែលពឹងផ្អែកខ្លាំងលើថាមពល បានក្លាយជាតំបន់រីកចម្រើនដ៏កម្រមួយ សម្រាប់ក្រុមហ៊ុន Blackstone ដោយសារតែអ្នកវិនិយោគត្រូវបានកើនឡើង។ កាលពីខែមេសា ក្រុមហ៊ុន Blackstone បានស្នើសាងសង់មជ្ឈមណ្ឌលទិន្នន័យលើទំហំដីដីធំម្តងរួចទៅហើយ។
លោក Jon Gray ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Blackstone បានបញ្ជាក់ពីការវិនិយោគ និងផលប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
ផែនការពីមុនលើផ្ទៃដីដ៏ធំនោះបានធ្លាក់ចុះនៅពេលដែលក្រុមហ៊ុន Britishvolt របស់ចក្រភពអង់គ្លេសបានដួលរលំកាលពីឆ្នាំមុន។ ការិយាល័យនាយករដ្ឋមន្ត្រីបានបន្ថែមថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មី Blackstone ក៏នឹងរួមចំណែក ១១០លានផោនដល់មូលនិធិក្នុងស្រុក ដែលមានគោលបំណងជំរុញការបណ្តុះបណ្តាលជំនាញ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទីក្រុង Blyth ផងដែរ៕