(ភ្នំពេញ)៖ សព្វថ្ងៃនេះយើងសង្កេតឃើញថាអាជីវកម្មទាំងខ្នាតតូច មធ្យម និងធំ មានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការបើកអាជីវកម្មនេះផងដែរ ការសិក្សាច្បាប់អាជីវកម្មពិតជាមានសារៈសំខាន់ ជាពិសេសសម្រាប់បុគ្គលដែលពាក់ព័ន្ធ ឬមានគម្រោងចូលក្នុងពិភពជំនួញ។ ការសិក្សាក៏ដូចជាការយល់ដឹងពីច្បាប់អាជីវកម្ម អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងកំណត់ហានិភ័យផ្លូវច្បាប់ និងចាត់វិធានការបង្ការ។ នេះអាចរួមបញ្ចូលការព្រាងកិច្ចសន្យាត្រឹមត្រូវតាមច្បាប់ ធានាការអនុលោមតាមច្បាប់ និងការការពារកម្មសិទ្ធិបញ្ញា។ ការគ្រប់គ្រងហានិភ័យនេះទៀតសោត អាចជួយអោយម្ចាស់អាជីវកម្មកាត់បន្ថយលទ្ធភាពនៃវិវាទ និងការបាត់បង់ហិរញ្ញវត្ថុ។ ច្បាប់អាជីវកម្មរួមបញ្ចូលបទប្បញ្ញត្តិការងារ និងការងារដែលមានសារៈសំខាន់ សម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយនិយោជិត។
ជាក់ស្តែង CamEd Business School កំពុងតែបើកកម្មវិធីសិក្សាសញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជា (Cambodian Business Law) ដែលជាកម្មវិធីសិក្សារយៈពេល៥ខែ សិក្សារៀងរាល់ចុងសប្តាហ៍។ សម្រាប់ម្ចាស់អាជីវកម្ម ក៏ដូចជាសិស្សនិស្សិត ដែលមានបំណងចង់សិក្សាសញ្ញាបត្រច្បាប់ពាណិជ្ជកម្ម អាចពិចារណានៅ CamEd Business School បានព្រោះកម្មវិធីសញ្ញាបត្រច្បាប់ពាណិជ្ជកម្មនៅ CamEd Business School នឹងផ្តោតទៅលើៈ
* ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ការវិនិយោគ និងច្បាប់ពាក់ព័ន្ធផ្សេងៗ
* ការបង្កើតក្រុមហ៊ុន ក៏ដូចជាបែបបទនៃការបង្កើតក្រុមហ៊ុន
* នីតិការងារ និងនីតិកិច្ចសន្យា
* អភិបាលកិច្ចសាជីវកម្ម និងក្រមសីលធម៌ និងធាតុផ្សំសំខាន់ៗនៃប្រព័ន្ធច្បាប់កម្ពុជា។
នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា និងប្រឡងជាប់ជាស្ថាពរ និស្សិតនឹងទទួលបានសញ្ញាបត្រច្បាប់ពាណិជ្ជកម្មកម្ពុជាពី CamEd Business School ព្រមទាំងទទួលការលើកលែងការប្រឡងមុខវិជ្ជា LW ដែលមាននៅក្នុងកម្មវិធីសិក្សា ACCA ផងដែរ។ ទន្ទឹមនឹងពេលនេះ CamEd Business School
កំពុងតែបើកទទួលនិស្សិតថ្មីសម្រាប់ការចូលរៀននៅឆមាសថ្មីនេះ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។
និស្សិតអាចដាក់ពាក្យ Online តាមរយ៖ https://web.cam-ed.com/beta/law-register ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 010 986 523 / 070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៊ីម៉ែល [email protected]៕