(ភ្នំពេញ)៖ រយៈពេលត្រឹមតែជាង១០ថ្ងៃ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ឈានមុខគេនៅកម្ពុជា បានសម្ពោធផលិតផលថ្មីចំនួន ២ផ្សេងគ្នា រួមមាន ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ មានជាតិហ្គាស រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្ដល់អារម្មណ៍ស្រស់ស្រាយ និងថាមពលខ្លាំងក្លាសម្រាប់រាងកាយ និងភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ផ្ដល់ថាមពលខ្លាំងលេខ១ រសជាតិល្អជាងគេ កាត់បន្ថយជាតិស្រវឹងបានលឿនជាងគេ ជំនួយការបើកបរបានយូរជាងគេ និងផ្ដល់ថាមពលរហ័សជាងគេ។

ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី២២ ខែកញ្ញា ក៏បានសម្ពោធជាផ្លូវការ និងដាក់លក់ផលិតផលថ្មីសន្លាងមួយទៀត នោះគឺភេជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលធ្វើឡើងបន្ទាប់ពីការសម្ពោធភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ កាលពីដើមខែកន្លងទៅនេះ។ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស នាំមកជាមួយនូវរង្វាន់ខ្លាំងជាងគេ និងឈ្នះច្រើនជាងគេ រួមមាន រថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី, ម៉ូតូហុងដាឌ្រីម, ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

សូមបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស គឺជាភេសជ្ជៈប៉ូវកម្លាំងខ្លាំងលេខ១ ដំបូងគេរបស់ ខ្មែរ ប៊ែវើរីជីស ផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ពីអាល្លឺម៉ង់ គ្រឿងផ្សំល្អបំផុតពីសហគមអឺរ៉ុប និងមានអ្នកជំនាញពិតប្រាកដក្នុងផ្នែកផលិតភេសជ្ជៈ និងស្រាបៀរ ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់ក្នុងការប្រើប្រាស់គ្រប់ផលិតផលទាំងអស់។ ជាក់ស្តែងរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីររួមមាន ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ទទួលបាននូវពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មពិភពលោក World-class Operation Management, ទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ASEAN-OSHNET Excellence Award» និងទទួលបានមេដាយមាស Monde Selection ចំនួន៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា បញ្ជាក់ពីការវាយតម្លៃទៅលើគុណភាពផលិតផល៕