(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម បានធ្វើពិធីបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារម៉ូដែលថ្មីពីរ គឺម៉ូដែល 6195Mកម្លាំង 195សេះ និងម៉ូដែល 8RT370 កម្លាំង 370សេះ ប្រភេទកង់ច្រវ៉ាក់ ដែលបានប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងមហិច្ឆិតាជាក្រុមហ៊ុននាំមុខគេក្នុងវិស័យកសិកម្មនៅកម្ពុជា។ ត្រាក់ទ័រកម្លាំងសេះធំនេះ ទើបនាំចូលក្នុងទីផ្សារស្រុកខ្មែរ មានភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់របស់ចនឌារ ជាមួយការរចនាដ៏ទាក់ទាញ ធ្វើការងារខ្លាំងគ្មានគូរប្រៀបសម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្មទំនើប។
ពិធីបើកបង្ហាញនេះប្រារព្ធធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារតាំងបង្ហាញរបស់ ក្រុមហ៊ុនអ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ដែលស្ថិតនៅលើផ្លូវជាតិលេខ 6A ជាប់នឹងមហាវិថីឈ្នះ ឈ្នះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនួញក្នុងវិស័យកសិកម្ម អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មានជាច្រើនរូបហើយ
ភ្ញៀវកិត្តិយសជាច្រើនបានចូលរួម និងរីករាយជាមួយការពិសាភោជនាហារនាពេលរាត្រី និងទទួលយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដូចជា ការបើកបង្ហាញវត្តមានត្រាក់ទ័រកម្លាំងសេះធំ ការទស្សនាផ្ទាល់ម៉ូដែល 6195M និង 8RT370 ការសម្តែងល្បុក្កតោ ដែលញាំងបរិយាកាសកាន់តែរីករាយបំផុតនារាត្រីដ៏អស្ចារ្យនេះ។
ចនឌារ ម៉ូដែល 6195M និង 8RT370 ត្រូវបានគេចាត់ទុកថាជាផលិតផលដ៏អស្ចារ្យ ដែលមានសមត្ថភាព និងប្រសិទ្ធភាពបំផុតសម្រាប់ការងារកសិកម្មតាមបច្ចេកវិទ្យាសម័យថ្មី។ អ្នកចូលរួមទទួលបានបទពិសោធន៍ថ្មីៗ និងពិភាក្សាលើគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់ត្រាក់ទ័ររបស់ចនឌារ (JOHN DEERE) សម្រាប់ការកសាងអាជីវកម្មកសិកម្មទំនើប និងការរួមចំណែកក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
សង្កត់ធ្ងន់ផងដែលថាត្រាក់ទ័រ ចនឌារ ម៉ូដែល 6195M ជាប្រភេទត្រាក់ទ័រមួយ នៅក្នុងត្រកូល 6M ដែលមានកម្លាំងចាប់ពី 110 សេះរហូតដល់ 195សេះ ។
ចំពោះម៉ូដែល 8RT370 ជាត្រាក់ទ័រនៅក្នុងត្រកូល 8R ដែលមានកម្លាំងចាប់ពី 280 សេះ រហូតដល់ 410សេះ ដែលមានជម្រើសជាប្រភេទកង់កៅស៊ូ កង់ច្រវ៉ាក់២ និងកង់ច្រវ៉ាក់៤ ជាដើម ហើយត្រាក់ទ័រប្រភេទនេះគឺមានចំណុចពិសេសៗជាច្រើនដែលកម្រឃើញមាននៅលើត្រាក់ទ័រផ្សេងៗទៀត គឺកាឌីស្សាញបែបទំនើបស៊ីវិល័យមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកម្ពុជា។
ចនឌារប្រភេទកម្លាំងសេះធំទាំងពីរនេះជាប្រភេទត្រាក់ទ័រ បំពាក់មកជាមួយទំហំម៉ាស៊ីនស៊ីឡាំងធំប្រអប់លេខអូតូទៅមុខទៅក្រោយ ជាត្រាក់ទ័រប្រភេទកាប៊ីន ដែលមានកៅអីប្រភេទខ្យល់ Air Seat Plus Cab Suspension និងបំពាក់ជាមួយម៉ាស៊ីនត្រជាក់ដូចឡានទំនើប កុងទ័រផ្នែកខាងក្នុងមានបំពាក់ជាមួយ LED Touch Screen ដើរដោយប្រព័ន្ទអេឡិចត្រូនិច អំពូលមុខក្រោយ LED ធ្វើការពេលយប់ភ្លឺដូចថ្ងៃ និងមានលក្ខណៈពិសេសៗជាច្រើនទៀត។កាន់តែពិសេសជាងនេះទៅទៀត ត្រាក់ទ័រនេះមានភ្ជាប់រួចជាស្រេចជាមួយបច្ចេកវិទ្យា JDLINK ដែលអាចគ្រប់គ្រងម៉ាស៊ីន និងទិន្នន័យការងារក្នុង កសិដ្ឋានបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីលើទូរស័ព្ទដៃ ឬកំព្យូទ័រផងដែរ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមអរគុណចំពោះដៃគូ និងអតិថិជនទាំងអស់ដែលបានចូលរួមជាផ្នែកមួយនៃពិធីបង្ហាញដ៏ចាប់អារម្មណ៍នេះ ហើយយើងខ្ញុំរីករាយក្នុងការផ្តល់ជូនផលិតផលត្រាក់ទ័រល្អបំផុតសម្រាប់អាជីវកម្មកសិកម្ម និងកសិឧស្សាហកម្មរបស់លោកអ្នក។
គួរបញ្ជាក់ថា សម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូល ត្រាក់ទ័រចនឌារ (JOHN DEERE) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិកជាច្រើន ប្រភេទត្រាក់ទ័រចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម សេវាកម្មជួសជុល និងចែកចាយគ្រឿងបន្លាស់សុទ្ធទូទាំងប្រទេស។
សម្រាប់ព៌ត័មានបន្ថែម៖ ត្រាក់ទ័រចនឌារ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ)