(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសាលារាជធានីភ្នំពេញរៀបចំចែកជូនភេសជ្ជៈ កីឡា បំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ ដល់អ្នកដំណើរដែលប្រើប្រាស់រថយន្តក្រុងសាធារណៈទៅស្រុកកំណើតនាឪកាសពិធីបុណ្យភ្ជុំ នៅតាមទីតាំងស្ថានីយទាំង ៦ទីតាំងមានដូចជា ស្ថានីយរថយន្តក្រុងវាលស្បូវ, ចាក់អង្រែលើ, ផ្លូវលេខ ២០០៤, សួនច្បារឬស្សីកែវ, OCIC ជ្រោយចង្វារ និងស្ថានីយកួចកាណុងកាល។

បងប្អូនប្រជាពលរដ្ឋសម្តែងអារម្មណ៍រីករាយដោយទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ​ ប៊្រូវើរី ដែលតែងតែយល់អំពីសុខទុក្ខរបស់បងប្អូនជាពិសេសនារដូវបុណ្យនានា។

គួរបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចូលរួមចែកជូនភេសជ្ជៈកីឡា វី អាកទីវ ដោយឥតគិតថ្លៃម្តងរួចមកកាលពិធីបុណ្យចូលឆ្នាំខ្មែរ ហើយនាឪកាសបុណ្យភ្ជុំនេះ វឌ្ឍនៈ ប៊្រូវើរី បានបន្តចូលរួមចែកជូនដោយឥតគិតថ្លៃរាប់ពាន់កេសជាថ្មីម្តងទៀតជូនប្រជាជនយើងចំនួន២ថ្ងៃគឺថ្ងៃទី២៩ និង៣០ ខែកញ្ញា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបំពេញជាតិទឹក និងអេឡិចត្រូឡៃឱ្យបានល្អសម្រាប់រាងកាយ។

វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតផលិតនៅកម្ពុជា ជូនបំពេញជាតិទឹកបានល្អ និងលឿនជាងទឹកធម្មតា សម្បូរវីតាមីន សារធាតុរ៉ែ ជួយរក្សាតុល្យភាពជាតិទឹកបានយូរ សក្តិសមសម្រាប់ការលេងកីឡា និងគ្រប់សម្មភាពរស់នៅប្រចាំថ្ងៃ៕