(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការតំណាងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីប្រកួតជ្រើសរើសក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល Expand North Star Startup Pitch Competition-Cambodia ក្រោមកិច្ចសហការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលរបស់សិង្ហបុរី (Block71) ដើម្បីជ្រើសរើសធុរកិច្ចថ្មីជ័យលាភី ឱ្យទៅចូលរួមប្រកួតក្នុងកម្មវិធី Expand North Star 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
សូមអបអរសាទរដល់ Solar Green Energy (Cambodia) Co., Ltd (SOGE) ដែលបានឈ្នះជ័យលាភី និងទទួលបានការឧបត្ថម្ភលើមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅកំឡុងពេលចូលរួមកម្មវិធី Expand North Star 2024, ឱកាសទទួលបានប្រាក់រង្វាន់ ២០០,០០០ ដុល្លារអាម៉េរិក និងការប្រឹក្សា ស្តីពីទីផ្សារនិងធុរកិច្ចពីក្រុមហ៊ុន Numun ប្រទេសសិង្ហបុរី។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តគាំទ្រនិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលកម្ពុជា ព្រមទាំងជំរុញធុរកិច្ចថ្មីឌីជីថលកម្ពុជា ឱ្យទៅដល់ឆាកអន្តរជាតិ៕