(ភ្នំពេញ)៖ ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ 100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។

លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia បានលើកឡើងថា «ក្រុមហ៊ុន GAC GROUP គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ទៅលើការផលិតរថយន្តជិត 80 ឆ្នាំ និងជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅប្រទេសចិនផ្នែកគុណភាព និងចំណាត់ថ្នាក់លេខ ៣ ទៅលើផ្នែកលក់ ទូទាំងពិភពលោក។ ហើយក្រុមហ៊ុន AION គឺជាក្រុមហ៊ុនរដ្ឋចិន ដែលទទួលបានការអភិវឌ្ឍន៍យ៉ាងលឿន និងការគិតគូរយ៉ាងម៉ត់ចត់ក្នុងការផលិតដែលគិតគួរពីគុណភាពមុននឹងសំរេចចិត្តដាក់ចូលក្នុងទីផ្សារចិន និងនាំចេញទៅលើទីផ្សារអន្តរជាតិ។ នេះហើយជាហេតុដែលធ្វើឲ្យ AION មានសក្តានុពលខ្លាំងនិងទទួលបានការចាប់អារម្មណ៍ជាច្រើន នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន HengHuy បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION New Energy Co., ltd ពីប្រទេសចិនតាំងពីឆ្នាំ២០២៣ ស្របតាមភាពរីកចំរើន និងសារៈសំខាន់ចំពោះការពន្លឿនដល់ការផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសយើង ការប្រើប្រាស់រថយន្តអគ្គិសនី គឺមានភាពងាយស្រួល ថែទាំ សន្សំសំចៃ និងជួយកាត់បន្ថយឧស្ម័នជាតិពុលក្នុងបរិស្ថានដែលជាតម្រូវការរបស់ពិភពលោក។

លោក ម៉េង ហុង បានបញ្ជាក់ថា ក្រុមហ៊ុន AION CAMBODIA បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ក្នុងគោលបំណង “ផ្ដល់កិច្ចសហប្រតិបត្តិការផ្ដល់សេវាឥណទានរថយន្ត” ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់យើងអាចទទួលបាននូវសេវាឥណទានរថយន្តដោយផ្ទាល់ជាមួយធនាគារវីង ដែលធ្វើឱ្យដំណើរការទិញរថយន្តកាន់តែមានភាពរហស័ និងមានប្រសិទ្ធភាព ដោយសារភាពជាដៃគូរជាមួយធនាគារវីងបានជួយសម្រួល និងផ្តល់ដំណោះស្រាយឥណទានជូនដល់អតិថិជន AION បានកាន់តែជិតស្និត និងមានភាពងាយស្រួលជាងមុខ។

កិច្ចសហប្រតិបត្តិការនេះគឺជាការកំណត់ទិសដៅនិងស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីឲ្យកើនដល់ជាង ៣០ម៉ីនគ្រឿងក្នុងឆ្នាំ ២០៣០ យោងលើគោលនយោបាយជាតិការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤ ដល់ ២០៣០។ AION Cambodia បានត្រៀមខ្លួនរួចជាស្រេចកក្នុងការគាំទ្រ ចូលរួមចំណែក និងជួយការបំពេញផែនការរបស់គោលនយោបាយរដ្ឋាភិបាលខាងលើតាមរយៈនាំយកនូវរថយន្តអគ្គិសនីម៉ាក AION ច្រើនជំរើស រថយន្តមានគុណភាព មានតម្លៃសមរម្យ និងមានការធានារយៈពេលយូរពីរោងចក្រដោយផ្ទាល់ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ក្នុងបំណងសន្សំសំចៃ និងទទួលយកបទពិសោធន៍ថ្មីក្នុងយុគសម័យរថយន្តអគ្គិសនីដ៏ទំនើបនេះ។

លោក ធីម គ្រីនថល ប្រធានផ្នែកទីផ្សារនៃធនាគារ វីង បានថ្លែងថា៖ «ធនាគារ វីង សហការជាមួយ AION Cambodia នឹងធ្វើឱ្យការទទួលយកប្រើប្រាស់រថយន្តអគ្គិសនីទំនើប AION នៅប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល។ ភាពជាដៃគូនេះជំរុញឱ្យមានការបង្កើតថ្មី និងនិរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត ខណៈពេលដែលផ្តល់ជូននូវជម្រើសហិរញ្ញវត្ថុដែលអាចបត់បែនបាន ដែលជំរុញធ្វើឱ្យអតិថិជនទូទាំងប្រទេស ធ្វើដំណើរជាមួយរថយន្តមិនបំពុលបរិស្ថានបានកាន់តែច្រើនឡើង។ លោក Tim Grintal បានបន្ថែមទៀតថា ដើម្បីអបអរសាទរភាពជាដៃគូនេះ និងការលើកកម្ពស់រថយន្តអគ្គិសនី នៅកម្ពុជា ធនាគារវីងនឹង ផ្តល់ប្រាក់កម្ចីរហូតដល់ 90% នៃតម្លៃរថយន្តសរុប ហើយថែមទាំងអាចបង់រំលោះរហូតដល់ 72 ខែ ឬ 6 ឆ្នាំ រួមជាមួយនឹងអត្រាការប្រាក់ទាបសមរម្យ និងលក្ខខណ្ឌដែលអាចបត់បែនបាន»

សូមជម្រាបថា AION គឺជារថយន្តអគ្គិសនីសុទ្ធ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដ៏ឆ្លាតវៃ។ រថយន្តអគ្គិសនី AION ត្រូវបានបានបង្កើតឡើងឲ្យរោងចក្រ AION ផ្ទាល់ទាំងអាគុយ និងគ្រឿងបង្គុំសំខាន់ៗដទៃទៀត។ បើនិយាយពីអាគុយ Magazine របស់ AION គឺជាអាគុយដែលមានស្ថេរភាព និងគុណភាពបំផុតទីមួយក្នុងពិភពលោក ដោយខាងរោងចក្របានធ្វើតេស្តយ៉ាងម៉ត់ចត់ និងត្រឹមត្រូវរួមមានការធ្វើតេស្ត ដោយបាញ់គ្រាប់កាំភ្លើង ហើយជាលទ្ធផលនៃការធ្វើតេស្តជាច្រើនសារ មិនបានបង្ហាញនូវសញ្ញារងគ្រោះនៃការផ្ទុះឬឆេះឡើយ ដែលនេះបានបង្ហាញពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ដ៏គួរឲ្យកត់សម្គាល់របស់អាគុយរថយន្តនេះធៀបទៅនិងអាគុយរថយន្តដទៃ។
ហើយលើសពីនេះទៅទៀតអាគុយនេះបានបំពាក់នូវបច្ចេកវិទ្យានានារួមមាន ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ប្រព័ន្ធរំសាយកំដៅកម្រិតខ្ពស់ ប្រព័ន្ធរក្សារអាយុកាលប្រើប្រាស់នៃអាគុយ និងមានការរចនាសម្ព័ន្ធអាគុយដោយស្រោបឲ្យអាលុយមីញូម គុណភាពខ្ពស់ការពារការប៉ះទង្គិចវត្ថុរឹងពេលបើកបរ ឬសត្វចង្រៃខាំ៕