(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៩០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៧០០រៀល ក្នុង១លីត្រ៕