(បរទេស)៖ គណៈកម្មាធិការវិន័យរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA នឹងធ្វើការស៊ើបអង្កេតលើសមាគមបាល់ទាត់អ៊ីស្រាអែល (IFA) ក្នុងបទចោទប្រកាន់ថាបានបំពានច្បាប់របស់ FIFA។ នេះបើតាមប្រភពពី BBC បានឱ្យដឹងបាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងនោះ សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) ក៏បានដាក់សំណើទៅកាន់សមាគមបាល់ទាត់អ៊ីស្រាអែល (IFA) ក្នុងការសម្រេចផ្អាកពីសកម្មភាពបាល់ទាត់អន្តរជាតិក្នុងខែឧសភា ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា (GAZA) ។ គណៈកម្មាធិការវិន័យរបស់ FIFA នឹងធ្វើការកំណត់ឱ្យចាប់ផ្តើមធ្វើការស៊ើបអង្កេតលើបទល្មើសនៃការរើសអើង ក្រោយពេលសមាគមបាល់ទាត់ប៉ាឡេស្ទីន បានលើកឡើង។
ដែលសមាគមបាល់ទាត់ប៉ាឡេស្ទីន (PFA) មានការជឿជាក់ថា សហព័ន្ធអ៊ីស្រាអែល បានប្រព្រឹត្តខុសលើការរំលោភបំពានលើបទប្បញ្ញត្តិរបស់ FIFA ខណៈលោក Gianni Infantino ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឱ្យដឹងថា ក្រុមប្រឹក្សារបស់ FIFA បានធ្វើការអនុវត្ត ជាមួយការយកចិត្តទុកដាក់លើបញ្ហារសើបនេះ នឹងធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ ៕