(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសថា ចំពោះសំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងឆៃនីសតៃប៉ិ មានដាក់លក់ហើយនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ចាប់ពីពេលនេះតទៅ។

ក្នុងនោះសំបុត្រប្រភេទ ១ (Zone A) មានតម្លៃ ៣០,០០០ រៀល នឹងសំបុត្រប្រភេទ ២ (Zone B) មានតម្លៃ ១៥,០០០ រៀល ដែលការប្រកួតធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ នាវេលាម៉ោង ៧:០០នាទីយប់៕