(បរទេស)៖ អតីតខ្សែប្រយុទ្ធ Luis Suarez បានបង្ហាញការរិះគន់ទៅកាន់លោក Marcelo Bielsa ចំពោះទម្រង់បង្វឹករបស់លោក ទើបធ្វើឱ្យមានកីឡាករមួយចំនួនពិចារណាចង់លាឈប់ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ, នេះបើតាមប្រភពពី Reuters ឱ្យដឹងនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ។

Luis Suarez ជាអតីតកីឡាកររកបានគ្រាប់ច្រើនជាងគេរបស់ជម្រើសជាតិអ៊ុយរូហ្គាយ ប្រមាណ ៦៩គ្រាប់ បានសម្រេចព្យួរស្បែកជើងកាលពីខែកញ្ញា ឆ្នាំ២០២៤នេះ បាននិយាយថា របស់របៀបលេង ឬកលល្បិច និងការផ្លាស់ប្តូរក្នុងក្រុមរបស់លោក Bielsa គិតចាប់តាំងពីបានចូលកាន់តំណែងកាលពីឆ្នាំមុន បានបង្កឱ្យមានការប្រេះឆានៅក្នុងក្រុម ។

សូមជម្រាបផងថា លោក Marcelo Bielsa បានចូលកាន់តួនាទីដឹកនាំក្រុមអ៊ុយរូហ្គាយ កាលខែឧសភា ឆ្នាំ២០២៣ ក្នុងនោះរកបានលទ្ធផលឈ្នះតែ ១០ប្រកួតចំណោម ២០ប្រកួត ហើយការលេងវគ្គជម្រុះ World Cup 2026 ចំនួន ២ប្រកួតចុងក្រោយរកបានត្រឹមលទ្ធផលស្មើដោយគ្មានគ្រាប់ស៊ុតនោះទេ នឹងបានលេខ៣ នៅពាន Copa America 2024 ៕