(ភ្នំពេញ)៖ កញ្ចប់អុីនធឺណិត TODAY BBI Gold និង TODAY DIA Gold រចនាឡើងដើម្បីបដិវត្តវិធីដែល បុគ្គល និងអាជីវកម្មភ្ជាប់ទៅ កាន់ពិភពលោកតាមបែបដែលផ្តល់នូវដំណោះស្រាយស្របតាម តម្រូវការរបស់អ្នកប្រើប្រាស់ម្នាក់ៗដោយអនុញ្ញាតិអោយអ្នកធ្វើការជ្រើសរើសល្បឿន Local តាមតម្រូវការបាន។

លក្ខណៈសំខាន់ៗនៃការតភ្ជាប់អុីនធឺណិតតាមតម្រូវការ៖

១៖ ជម្រើសល្បឿនដែលអាចបត់បែនបាន (Flexibility)៖ ជាមួយនឹងការតភ្ជាប់អុីនធឺណិត Gold អ្នកប្រើប្រាស់មានសេរីភាពក្នុងការជ្រើសរើសល្បឿនដែលសមស្របបំផុតនឹងតាមតម្រូវការ។
២៖ កម្រិតបញ្ជូនដែលអាចបង្កើនបាន (Scability)៖ នៅពេលដែលតម្រូវការរបស់អ្នកកើនឡើង ការភ្ជាប់អុីនធឺណិតតាមតម្រូវការអនុញ្ញាតឱ្យអ្នកបង្កើនកម្រិតបញ្ជូនអោយត្រូវចំណុចដោយមិនមានការរអាក់រអួល ឬការរំខានណាមួយឡើយ។
៣៖ ការគាំទ្រផ្នែកបច្ចេកទេស (Dedicated Support)៖ ក្រុមអ្នកជំនាញរបស់យើងនឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយអ្នកដើម្បីយល់ពីតម្រូវការនៃការតភ្ជាប់និងផ្តល់នូវការគាំទ្រប្រកបដោយគុណ ភាព។

គោលដៅរបស់យើងជាមួយនឹងកញ្ចប់អុីនធឺណិត Gold នេះ គឺដើម្បីផ្តល់ជាជម្រើសដល់ អតិថិជនក្នុងការកំណត់គោលដៅប្រើប្រាស់របស់ខ្លួនជាជាងការកំណត់បែបលក្ខណៈទូទៅដូចកញ្ចប់ផ្សេងទៀត។ យើងជឿជាក់ថាគ្រប់អាជីវកម្មទាំងអស់សាកសមនឹងទទួលបានការត ភ្ជាប់ដែលមានលក្ខណៈស្របទៅនឹងតម្រូវការរបស់ពួកគេនិងធានាបាននូវបទពិសោធន៍ពិសេសលើការប្រើប្រាស់សេវាអុីនធឺណិត។

មិនថាអាជីវកម្មខ្នាតតូច ឬមធ្យម ឬអ្នករកស៊ីតាម Online ការតភ្ជាប់អុីនធឺណិតតាមបែប Gold គឺដើម្បីផ្តល់ជូននូវភាពបត់បែននៃតម្រូវការជាក់លាក់របស់អ្នក។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៨៧ ២១ ៥៥ ៧៧ / ០៧០ ២១ ៥៥ ៧៧ ឬតាមរយៈ Facebook Messenger «TODAY Internet» ឬគេហរទំព័រ today.com.kh៕