(ប្រេស៊ីល)៖ សហព័ន្ទបាល់ទាត់ប្រេស៊ីល Brazilian Football Confederation បានចេញសេចក្តីប្រកាលថា ខ្សែប្រយុទ្ធដែលជ្រើសមកពីក្លិបអាជីព Real Madrid កីឡាករ Vinicius Jr នឹងខកខាននៅជំនួបលេងវគ្គជម្រុះពាន FIFA World Cup 2026 ក្នុងតំបន់អាមេរិកខាងត្បូង ដោយសាបញ្ហារបួស ដែលត្រូវប៉ះក្រុមឈីលី និងប៉េរូ ។

Vinicius Jr បានជួបបញ្ហរបួសត្រង់ក អំឡុងពេលលេងឱ្យក្រុម Real Madrid នៅការយកបានជ័យជម្នះ ២-០ លើក្រុម Villarreal ក្នុងលីគអេស្ប៉ាញ La Liga ជាមួយគ្នានេះ សហព័ន្ទបាល់ទាត់ប្រេស៊ីល ក៏បានជ្រើសយកខ្សែបម្រើ Andreas Pereira មកជំនួសវិញ ។

ពេលនេះក្រុមប្រេស៊ីល ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក Dorival Jr បានឈរត្រឹមលេងរៀងទី៥ ក្នុងតារាងវគ្គជម្រុះនាពេលនេះមានត្រឹម ១០ពិន្ទុបណ្តោះអាសន្ន បន្ទាប់ពីលេងចាញ់ក្រុមប៉ារ៉ាហ្គាយ កាលពីប្រកួតទី៨ ខណៈនៅសល់ ១០ប្រកួតទៀតត្រូវបញ្ចប់ ដែលជ្រើសយកតែ ៦ក្រុមឡើងទៅជុំចុងក្រោយ។

រំលឹកងផងថា គិតចាប់តាំងពីឆ្នាំ២០១៩ ខ្សែប្រយុទ្ធ Vinicius Jr បង្ហាញខ្លួនឱ្យក្រុមប្រេស៊ីល បានចំនួន ៣៥ប្រកួត រកបាន ៥គ្រាប់ ខណៈរូបគេស៊ុតបាន ២គ្រាប់ផងដែរ កាលលេងពាន Copa America 2024 តែក្នុងវគ្គជម្រុះ World Cup 2026 នៅមិនទាន់ស៊ុតបានមួយគ្រាប់នោះទេ ៕