(ភ្នំពេញ)៖ ក្រុមហ៊ុនជេធីអ៊ិនធឺណេសិនណល (ខេមបូឌា) ឯ.ក (JTI) ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការតែងតាំងលោក Benjamin Cerletti ជាអគ្គនាយកក្រុមថ្មីបន្តពីលោក Roy Manalili ដើម្បីដឹកនាំទីផ្សារ JTI នៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ។
លោក Benjamin បានចូលរួមជាមួយក្រុមហ៊ុន JTI នៅប្រទេសសី្វស និងទីស្នាក់ការកណ្តាលចាប់តាំងពីឆ្នាំ២០០៧។ លោកបានបន្តផ្លាស់ទៅតៃវ៉ាន់ក្នុងតួនាទីជានាយកផ្នែកអាជីវកម្មទីផ្សារនៅឆ្នាំ២០១៦ ហើយក្លាយជានាយកផ្នែកទីផ្សារនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០១៩។ លោក Benjamin ក៏បានចូលរួមចំណែកនៃភាពជោគជ័យរបស់ទីផ្សារក្រុមហ៊ុន JTI ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វីកក្នុងនាមជានាយកផ្នែកទីផ្សារ និងលក់ចែកចាយ ចាប់ពីឆ្នាំ២០២១។
លោក Benjamin បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជមកពីសកលវិទ្យាល័យ St. Gallen ប្រទេសស្វីស។ ក្នុងការចូលកាន់តំណែងថ្មីនេះ លោក Benjamin មានប្រសាសន៍ថា «លោកពិតជាមានសេចក្តីរំភើប និងកិត្តិយសដែល ទទួលបានការតែងតាំងជាអគ្គនាយក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា។ JTI គឺជាក្រុមហ៊ុនថ្នាំជក់ឈានមុខគេមួយដែល ផ្តោតលើសិទ្ធសេរីភាពក្នុងការជ្រើសរើសរបស់អ្នកប្រើប្រាសផលិផលថ្នាំជក់ និងរឹតតែសំខាន់ជាងនេះទៅទៀត គឺការផ្តោតលើបុគ្គលិក និងគុណតម្លៃរបស់ក្រុមហ៊ុន។ ឆ្ពោះទៅមុខ ខ្ញុំនឹងផ្តោតលើការពង្រឹងម៉ាកផលិផលរបស់យើង ប្រកបដោយគុណតម្លៃខ្ពស់ និងធានាដំណើរប្រិតិបត្តិការរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព»។
លោកបានប្តេជ្ញាបន្តដឹកនាំក្រុមហ៊ុនប្រកបដោយតម្លាភាព និងខិតខំប្រឹងប្រែងកសាងក្រុមហ៊ុនសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកបានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុន JTI កម្ពុជាទាំងអស់ ដែលជាសសរទ្រូងនៃភាពជោគជ័យរបស់ក្រុមហ៊ុន អតិថិជនអ្នកប្រើប្រាស់ និងដៃគូអាជីវកម្មទាំងអស់ដែលបានបន្តការគាំទ្រក្រុមហ៊ុនJTI។
* អំពីក្រុមហ៊ុន JTI៖
JTI គឺជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិនាំមុខគេមួយដែលមានលក់ផលិផលនៅជាងបណ្តា១៣០ប្រទេស និងមានបុគ្គលិកសរុបប្រមាណ ៤៨,០០០នាក់ បម្រើការនៅជាង៧០ប្រទេសលើពិភពលោក។ JTI ជាសមាជិកសម្ព័ន្ធក្រុមហ៊ុន JT គ្រុប នៅប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន JTI ចែកចាយម៉ាកផលិផលលំដាប់ពិភពលោកមានដូចជា Winston និង Mevius និងមានបុគ្គលិកសរុបចំនួន ៤៥៥នាក់។ JTI នៅកម្ពុជា ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេក្នុងឆ្នាំ២០២០ និង២០២២ និងទទួលបានវិញ្ញាបនប័ត្រអ្នកជាប់ពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារប្រចាំឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។
JTI Cambodia ក៏ត្រូវបានទទួលស្គាល់ជានិយោជកឆ្នើមដោយវិទ្យាស្ថាន Top Employer រយៈពេលបួនឆ្នាំជាប់គ្នា ព្រមទាំងជាក្រុមហ៊ុនតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រពីវិទ្យាស្ថាន Top Employer នេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.jti.com ៕