(ភ្នំពេញ)៖ ហាងបូហ្វេដែលមានវ័យចំណាស់មួយនៅរាជធានីភ្នំពេញ គឺភោជនីយដ្ឋានកាកាស៊ូគីបុហ្វេ ទទួលបានការសរសើរមិនដាច់ពីមាត់ពីក្រុម Miss Grand International ប្រមាណ៧៥ ប្រទេស ដែលបានមករាជធានីភ្នំពេញ ដែលសបញ្ជាក់ថា ហាងអាហារបុហ្វេ កាកាស៊ូគី មានរសជាតិ មិនត្រឹមតែទទួលស្គាល់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិថែមទៀតផង។
ក្រុម Miss Grand International ដែលបានមកទទួលទានអាហារ នៅកាកាស៊ូគីបុហ្វេ ដែលជាហាងបុហ្វេមានវ័យចំណាស់ជាងគេនៅទីក្រុងភ្នំពេញបានសរសើរមិនដាច់ពីមាត់ពីរសជាតិទឹកស៊ុប ក៏ដូចជាសាច់ និងគ្រឿងសមុទ្រស្រស់ៗ។ មិនតែប៉ុណ្ណោះ នៅហាងមួយនេះ មានអាហារចម្រុះបំពេញតម្រូវការគ្រប់ជាតិសាសន៍ ជាពិសេសអាហារ និងនំ ខ្មែរ ដែលពួកគេប៉ងមកសាករសជាតិ។
ការកោតសរសើរ និងការគាំទ្រពីក្រុម Miss Grand International ធ្វើឱ្យភោជនីយដ្ឋានកាកាស៊ូគីបុហ្វេ មិនត្រឹមតែមានឈ្មោះបោះសំលេងនៅក្នុងប្រទេសប៉ុណ្ណោះទេ តែក៏មានឈ្មោះល្បីនៅលើឆាកអន្តរជាតិផងដែរ។
លោកស្រី ផាន់ ម៉ូនីកា អតីតតារាចម្រៀង និងជាម្ចាស់ភោជនីយដ្ឋានកាកាស៊ូគីបុហ្វេ បានសម្តែងក្តីរីករាយដែលកាកាស៊ូគីបុហ្វេ ទទួលបានការពេញចិត្តពី ក្រុម Miss Grand International ដែលមានតំណាងមកពី៧៥ប្រទេស។
លោកស្រីបានឱ្យដឹងថា នេះជាលើកទី២ហើយ ដែល ក្រុម Miss Grand International ជ្រើសរើសមកទទួលទានអាហារនៅកាកាស៊ូគីបុហ្វេ គឺលើកទី១ នៅសាខា អ៊ីអន១ និងលើកទី២ នៅសាខា កោះពេជ្រ។
លោកស្រី ផាន់ ម៉ូនីកា បានប្រាប់ផងដែរថា អ្វីដែលជំរុញឱ្យ ក្រុម Miss Grand International ពេញមកទទួលទានអាហារនៅកាកាស៊ូគីបុហ្វេ ដោយសាររសជាតិឆ្ងាញ់ ម្ហូបសម្បូរបែបជាងគេ ពិសេសជាងគេ គឺស៊ុប BBQសាច់អាំង ព្រមទាំងមានអាហារបែបជប៉ុន ចិន កូរ៉េ ថៃ វៀតណាម អឺរ៉ុប ខ្មែរ និងម្ហូបគ្រប់ជាតិសាសន៍។ ទឹកស៊ុបពិសេសមានដល់ទៅ៧រសជាតិ គឺរសជាតិស៊ុគីស៊ុបប្រចាំហាង ទឹកស៊ុបស៊ីឈីន ទឹកស៊ុបយ៉ាវហ៊ន ទឹកស៊ុបតុងយ៉ាំ ទឹកស៊ុបស៊ិនស៊ិន ស៊ុបផ្លែឈើ និងស៊ុបមៃសូ។
បន្ថែមពីនេះ មានគ្រឿងសមុទ្រដ៏សម្បូរបែប ដូចជា បង្កង ក្តាមសេះ ក្តាមថ្ម អើយស្ទើរ ត្រីសាលម៉ុន ខ្យងឬស្សី ខ្យងប៉ារ៉ា មឹកបំពុង ពឹងដូង ងាវ លាសសមុទ្រ មឹកពីងពាងជាដើម។
លោកស្រីលើកឡើងទៀតថា«សម្រាប់ប្អូនចង់សាកគ្រឿងសមុទ្រស្រស់ៗគ្រប់មុខ អាចមកសាកនៅកាកាស៊ុគីបាន មិនពិបាកទៅដល់កំពុងសោម ឬតំបន់ឆ្នេរសមុទ្រផ្សេងនោះទេ»។
លើសពីរសជាតិឆ្ងាញ់ និងអាហារដ៏សម្បូរបែប កាកាស៊ូគីបុហ្វេ បានផ្តោតជាសំខាន់ទៅលើការបម្រើសេវាកម្ម មិនឱ្យភ្ញៀវខកបំណងនោះទេ។
ស្របទៅនឹងកិត្តិនាមរបស់កាកាស៊ូគីបុហ្វេ ដែលមានកេរឈ្មោះល្បី និងមានបទពិសោធជាង១០ឆ្នាំ ក្នុងផ្តល់ជូននូវអាហារបុហ្វេដែល ទំនើប ផាសុខភាព ទាន់សម័យ ឆ្ងាញ់ សម្បូរបែប អតីតតារាចម្រៀងល្បីឈ្មោះរូបនេះ គូសបញ្ជាក់ថា ខ្លួននឹងបន្តរក្សា និងពង្រឹងទៅគុណភាព រសជាតិ ការបម្រើសេវាកម្មល្អ និងជាហាងបុហ្វេដែលមានតម្លៃសមរម្យជាងគេ ដើម្បីបំពេញតម្រូវភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវបរទេស ជាពិសេស គឺភ្ញៀវទេសចរណ៍ ក្នុងគោលដៅចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍៕