(ភ្នំពេញ)៖ DKT Mekong នឹងរៀបចំកិច្ចពិភាក្សាតុមូល និងវគ្គសំណួរចម្លើយពីអ្នកចូលរួម និងការដាក់ឱ្យប្រើប្រាស់វិធីពន្យារកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្នុងកម្មវិធី «តស់ ! និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

DKT Mekong មានកិត្តិយសសូមគោរពអញ្ជើញសហគមន៍មូលដ្ឋានសុខាភិបាល និងអ្នកជំនាញផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា មកកាន់កម្មវិធីបើកចំហ ស្ដីពីសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា។

កម្មវិធី «តស់ ! និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗមកពីមូលដ្ឋានសុខាភិបាល និងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតមកកាន់កម្មវិធី កិច្ចពិភាក្សាក្រុមធំដែលមានលក្ខណៈបំផុសគំនិត និងវគ្គសំណួរចម្លើយពីអ្នកចូលរួម ដែលនឹងរៀបចំឡើងនៅកណ្ដាលរាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Oakwood។

ព្រឹត្តិការណ៍នេះ តំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យ SRHR ដែលបានពង្រីកយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកឧបត្ថម្ភចម្បង នៃកម្មវិធី «តស់ ! និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការចូលជាផ្លូវការ នៃអង្គការមិនរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ DKT Mekong មកកាន់ទីផ្សារកម្ពុជា ព្រមទាំងលើកឡើងអំពីគំរូដែលមានភាពយូរអង្វែង និងពិសេសប្លែកទាំងផលិតផលពន្យារកំណើត ផែនការពន្យារកំណើត និងផលិតផលសុខភាពបន្តពូជ និងផ្លូវភេទ។

សំខាន់ជាងនេះទៅទៀតនោះ សមាជិកវិស័យថែទាំសុខភាព នឹងទទួលបានឱកាសក្នុងការស្ដាប់ទទួលបានចម្លើយ និងចែករំលែកចំណេះដឹងជាមួយនឹងវាគ្មិនជំនាញល្បីៗក្នុងប្រទេសកម្ពុជា និងការតស៊ូមតិផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត។

តាងនាមជាអ្នករៀបចំកម្មវិធី និងជាម្ចាស់តំណាងក្រុមហ៊ុន DKT Mekong នឹងចាប់ផ្តើមព្រឹត្តិការណ៍ ព្រមទាំងណែនាំក្រុមដល់សហគមន៍កម្ពុជា។ ដោយទទួលបានឈ្មោះជាស្ថាប័នឈានមុខគេ ក្នុងការផ្គត់ផ្គង់ផលិតផលសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសវៀតណាមអស់រយៈពេល៣០ឆ្នាំ កន្លងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៣មក, DKT Mekong បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងអប់រំផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត នៅក្នុងសហគមន៍ងាយរងគ្រោះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ថ្ងៃនេះក្រុមការងារ DKT Mekong បានសហការជាមួយនឹងក្រុមហ៊ុនចែកចាយ DKSH និង Meet Heng ដើម្បីផ្គត់ផ្គង់ផលិតផលសុខភាពបន្តពូជមានគុណភាពខ្ពស់ និងតម្លៃសមរម្យក្នុងព្រះរាជាណាចក្រកម្ពុជា។ តំណាងមកពីដៃគូសំខាន់ៗនីមួយៗ នឹងធ្វើការចែករំលែកមតិយោបល់របស់ពួកគេអំពី ថាតើទំនាក់ទំនងការងារនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នបែបណាខ្លះ ក្នុងការកែលម្អស្ថានភាពសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ មានវត្តមាន លោកសាស្ត្រាចារ្យ កន អូន ប្រធាន CAGE និងជាប្រធាននាយកដ្ឋានរោគស្ត្រី នៅមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងវាគ្មិនបន្ថែមជាច្រើនរូប និងគណៈកម្មាការតំណាងឱ្យគ្រូពេទ្យជំនាញ ដែលកំពុងធ្វើការនៅជួរមុខ ដើម្បីពង្រីក SRHR និងលើកកម្ពស់លទ្ធភាពទទួលបានថ្នាំពន្យារកំណើត និងការថែទាំសុខភាពស្ត្រីនៅទូទាំងប្រទេស។

ដោយពិចារណាអំពីសារសំខាន់នៃក្រុមទាំងបី ក្នុងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត ដូច្នេះតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការ លើកកម្ពស់ការយល់ដឹង និងផ្ដល់សេវាថែទាំសុខភាពបន្តពូជ ក៏ជាប្រធានបទមួយសម្រាប់កិច្ចពិភាក្សាតុមូលនេះផងដែរ។ របៀបវារៈរបស់យើង ក៏មានបញ្ចូលនូវ វគ្គពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសជាក់លាក់ក្នុងការលើកកម្ពស់ ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត និងផែនការពន្យារកំណើតក្នុងប្រទេសកម្ពុជា។ បទដ្ឋានវប្បធម៌ និងការយល់ខុស (Stigma) អំពីបញ្ហាភេទ ផ្លូវភេទ និងសមភាពយេនឌ័រ គឺជាឧបសគ្គដ៏ធំដែលត្រូវដោះស្រាយ ដូចមានបង្ហាញជូននៅក្នុងតារាងស្ថិតិនាពេលថ្មីៗនេះ។

តួយ៉ាង របាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពថ្មីៗ (ឆ្នាំ២០២១ ដល់ឆ្នាំ២០២២) បានបង្ហាញថា ស្ត្រីកម្ពុជា ៩% ដែលមានអាយុពី ១៥ ដល់១៩ឆ្នាំ មានផ្ទៃពោះ ក្នុងនោះ ៧% បានសម្រាលកូនរួចរាល់ ហើយ ៣% កំពុងពរពោះ និង២% មានបញ្ហាបាត់បង់គភ៌។ អត្រានៃការរំលូតកូនដោយប្រើថ្នាំ មានការកើនឡើង ស្របទៅតាមចំនួននៃការមានផ្ទៃពោះ ហើយកើនឡើងច្រើននៅក្នុងតំបន់ទីក្រុង (១១%) បើធៀបទៅនឹងតំបន់ជនបទ (៧%)។

ជាមួយគ្នានេះ របាយការណ៍ទីភ្នាក់ងារ UNAIDS ឆ្នាំ២០២៤ ប៉ាន់ស្មានថា មានការឆ្លងមេរោគអេដស៍ថ្មីចំនួន ១,៤០០ករណី នៅក្នុងឆ្នាំ២០២២ ដែលក្នុងនោះមានអ្នកឆ្លងមេរោគជាបុរសចំនួន ៧៩%។ ទោះបីជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មី ចាប់តាំងពីពេលផ្ទុះជំងឺនេះយ៉ាងណាក្ដី ប៉ុន្តែការធ្លាក់ចុះ មានភាពយឺត ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ដូចជា ស្ត្រីបម្រើការងារក្នុងវិស័យកម្សាន្ត ក្រុមបុរសរួមជាមួយបុរស ស្ត្រីកែភេទ និងអ្នកចាក់គ្រឿងញៀន។

ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងដោយបើកចំហ គឺជាចំណុចដ៏សំខាន់ ប្រសិនបើការថែទាំសុខភាព និងដំណោះស្រាយនៃការរៀបចំផែនការពន្យារកំណើត ត្រូវបានអនុវត្តទ្រង់ទ្រាយធំ និងអាចសម្រេចបាននូវលទ្ធផលវិជ្ជមាននៅទូទាំងប្រទេស។ បរិបទសង្គមនេះ បានធ្វើឱ្យកម្មវិធី «តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» កាន់តែមានសារៈសំខាន់ក្នុងការលើកឡើង អំពីប្រធានបទដ៏រសើបមួយនេះ យកមកពិភាក្សាក្នុងលក្ខណៈបើកចំហ ដែលប្រធានបទទាំងនេះ នឹងត្រូវលើកយកមកពិភាក្សាដោយអ្នកជំនាញ និងផ្សព្វផ្សាយទៅកាន់អ្នកជំនាញផ្នែកថែទាំសុខភាព ដែលបម្រើការងារក្នុងវិស័យសាធារណៈ។

តំណាងថ្នាក់ដឹកនាំរបស់ DKT Mekong, លោក Rodrigo Portugues បានចែករំលែកមតិយោបល់របស់លោកថា «[នៅ DKT Mekong] យើងជឿថាការសន្ទនាបែបបើកចំហ និងប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីសុខភាពផ្លូវភេទ និងបន្តពូជ ដែលជាគន្លឹះក្នុងការពង្រឹងការទទួលបានសេវា ព្រមទាំងបញ្ឈប់ការយល់ខុស (Stigma)។ កម្មវិធី «តោះ និយាយអំពីសុខភាព ផ្លូវភេទ និងបន្តពូជ» ផ្ដល់ជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ និងស្ថាប័នថែទាំសុខភាពមក ជួបជុំគ្នា ចែករំលែកចំណេះដឹង និងរួមចំណែករួមគ្នាទៅក្នុងវិស័យថែទាំសុខភាពបន្តពូជក្នុង ប្រទេសកម្ពុជា»

សូមកត់ចំណាំកាលបរិច្ឆេទ និងត្រៀមខ្លួនចូលរួម កម្មវិធី «តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» នឹងផ្ដល់ចម្លើយជូនអ្នក នូវគ្រប់សំណួរទាំងអស់ ដែលអ្នកចង់បានពាក់ព័ន្ធនឹងការពន្យារកំណើត ការរៀបចំផែនការពន្យារកំណើត និងសុខភាពផ្លូវភេទ។

គួរបញ្ជាក់ផងដែរថា​ DKT International ជាស្ថាប័នមេរបស់ DKT Mekong ត្រូវបានរៀបចំបង្កើតឡើងនៅក្នុងឆ្នាំ1989 ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលផ្ដោតលើការងារដោះស្រាយតម្រូវការសុខភាពសកលសំខាន់ៗ តាមរយៈការធ្វើទីផ្សារតាមបណ្ដាញសង្គម។ ស្ថាប័ននេះផ្ដោតទៅលើការរៀបចំផែនការពន្យារកំណើត ការបង្ការជំងឺអេដស៍/មេរោគអេដស៍ និងការរំលូតកូនដោយសុវត្ថិភាព។

ស្ថាប័ន DKT International សម្រេចបាននូវឥទ្ធិពលសុខភាពសំខាន់ តាមរយៈប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យឯកជន ព្រមទាំងគាំទ្រដល់គំនិតផ្ដួចផ្ដើមសុខភាពសាធារណៈ។ ស្ថាប័ននេះ បានធ្វើការសហការជាញឹកញាប់ជាមួយនឹងមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ដើម្បីធានានូវវិសាលភាពទីផ្សារទូលំទូលាយ៕

*ដើម្បីចុះឈ្មោះចូលរួមកម្មវិធី «តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ» ស្នើសុំការសន្ទនា ឬសំណួរបន្ថែម សូមទាក់ទងមកកាន់៖
Brains Communication
Daniel Marchette
[email protected]
+855 093 999 012