(ភ្នំពេញ)៖ ប្រូម៉ូសិនភ្ជុំបិណ្ឌរបស់ បុរីមេគង្គលែន ទទួលបានប្រជាប្រិយភាពនឹកស្មានមិនដល់ពីសំណាក់អតិថិជន ដែលមានអតិថិជនជាច្រើនទៀត សំណូមពរការបន្តប្រូម៉ូសិននេះ ឱ្យមានសុពលភាពដល់បំណាច់ខែតុលានេះ។

បុរីមេគង្គលែន នឹងមានប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់បន្តទៀតរួមមាន៖

*ទទួលបានកំពូលរថយន្ត OFF-ROAD JETOUR TRAVELLER T2 ឬរថយន្តទំនើបស៊េរី JETOUR DASHING 2024 ភ្លាមៗ (សម្រាប់ប្រភេទវីឡាទោល)

*ការបញ្ចុះតម្លៃជាច្រើនសន្ធឹកសន្ធាប់រហូតដល់ 30,000 ដុល្លារភ្លាមៗ សម្រាប់ប្រភេទផ្ទះផ្សេងៗ

*កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE ថែមទៀតផង។

សូមជម្រាបថា បុរីមេគង្គលែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប​ និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣គម្រោងដូចជា៖ (១) ឌឹ មេគង្គ រ៉ូយ៉ាល់ ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, (២) ហ្គោលឌិន អាវិននូ ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង(៣) មេគង្គ ស៊ីធី ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរីមេគង្គលែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ព្រមទាំងផ្តល់ជូននូវផាសុកភាព​ និងសុវត្ថិភាពក្នុងការរស់នៅរបស់អតិថិជន ដោយបុរីបានរៀបចំសួនច្បារធំៗជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពាររួមមាន៖ ការការពារសន្តិសុខ ២៤ម៉ោង ក្នុងគម្រោងទាំងមូល, ប្រព័ន្ធការពាររន្ទះ, ក្បាលចែកចាយទឹកសាធារណៈ ឬហៅថា Water Hydrant, បណ្តាញកាមេរ៉ាសុវត្ថិភាពសាធារណៈសម្រាប់គ្រប់ផ្លូវទាំងអស់នៅក្នុងបុរីទាំងមូល។

ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរីមេគង្គលែន បានអ៊ុតផ្លូវកៅស៊ូ​ និងអ៊ុតគំនូសត្រឹមត្រូវទៅតាមបទដ្ឋានរដ្ឋ ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ 100Mbps (សម្រាប់ Download និងUpload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី និងលើអាកាស ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធ ចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។

កុំឱ្យប្រូម៉ូសិនដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញលោកអ្នកមកការិយាល័យលក់ទាំង ៣ទីតាំង និងទស្សនាផ្ទះគំរូ​ ក៏ដូចជាទីតាំងផ្ទាល់ឥលូវនេះ។

*សម្រាប់ព័ត៌មានលំអិត សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ 061 955 999, Telegram៖ t.me/mekongland

*ឆាតសួរព័ត៌មាន៖​ t.me/MekongLand_Hotline

*ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7

*ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7

*ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!