(បរទេស)៖ Lionel Messi ដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ពេលនេះមានការត្រៀមខ្លួនរួចជាស្រេចក្នុងឱកាសវិលត្រលប់មកាន់ក្រុមវិញ នៅជំនួបប៉ះក្រុមវ៉េណេស៊ុយអេឡា ក្នុងវគ្គជម្រុះ FIFA World Cup 2026 នៅតំបន់អាមេរិកខាងត្បូង បន្ទាប់ពីមានការធូរស្បើយពីរបួសកជើង, នេះបើតាមលោក Lionel Scaloni បានឱ្យដឹង ។
ជាមួយគ្នានេះ លោក Lionel Scaloni អ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន បានឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធមកពីក្លិបអាជីព Liverpool កីឡាករ Alexis Mac Allister ស្ថិតក្នុងភាពស្រពិចស្រពិល ។ បន្ទាប់ពីរូបគេត្រូវបានប្តូរចេញនៅវគ្គទី១ នៃការប្រកួតលីគ Premier League ដែលយកឈ្នះ Crystale Palace ១-០ ។
អាហ្សង់ទីន កំពុងមានភាពជឿជាក់ក្នុងជំរុញទឹកចិត្តក្នុងក្រុម នៅការវិលត្រលបរបស់បុរសវ័យ ៣៧ឆ្នាំ Messi ក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេ ជាមួយក្រុម Venezuela និង Bolivia បន្ទាប់ពីតារាងឆ្នើមរូបនេះបានជាសះស្បើយពីរបួសកជើងខាងស្តាំ ដែលជួបបញ្ហារបួសនេះនៅអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់ Copa America ទល់នឹងកូឡុំប៊ី កាលពីខែកក្កដា ។
រំលឹកផងថា អំឡុងពេលមានបញ្ហារបួស Messi ដែលកំពុងលេងជមួយក្លិប Inter Miami បានខកខានជួយក្រុមអាហ្សង់ទីន លេងប៉ះក្រុមឈីលី និងកូឡុំប៊ី នាមជាកីឡាកររកបាន ៣គ្រាប់ផងដែរ ក្នុងវគ្គជម្រុះនេះ ។
សូមជម្រាបផងថា ក្រុមអាហ្សង់ទីន ជាក្រុមការពារតំណែងជើងឯក World Cup 2022 នឹងត្រូវប៉ះវ៉េណេស៊ុយអេឡា នៅថ្ងៃទី១១ ខែតុលា នឹងថ្ងៃទី១៦ ខែដដែល បន្តជួយក្រុមបូលីវី ដ្បិតក្រុមដឹកនាំដោយលោក Lionel Scaloni កំពុងឈរនាំមុខគេចំនួន ១៨ពិន្ទុពីការឆ្លងកាត់ ៨ប្រកួតកន្លងមក ៕